ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖«ទោះមានទស្សនៈយល់ឃើញខុសគ្នាពីតំបន់ត្រីកោណអភិវឌ្ឍន៍ តែខ្មែរគួរតែឈរនៅលើទស្សនៈជាតិរួម ក្នុងបញ្ហាអធិបតេយ្យជាតិ»
ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេស ការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដែលមានទស្សនៈខ្លះយល់ឃើញថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចបណ្ដាលឱ្យប្រទេសកម្ពុជាបាត់បង់ខេត្តទាំង៤ទៅប្រទេសវៀតណាម។

ការបញ្ចេញទស្សនៈផ្សេងៗគ្នាទៅលើបញ្ហាប្រទេសជាតិ គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ប៉ុន្តែ ការលើកឡើង ឬចោទប្រកាន់ផ្សេងៗ ត្រូវតែមានមូលដ្ឋានគាំទ្រច្បាស់លាស់ថា តើការបញ្ចេញទស្សនៈនោះផ្អែកទៅលើអ្វី ព្រោះនៅក្នុងករណីខ្លះ ការបញ្ចេញទស្សនៈដែលគ្មានមូលដ្ឋានអះអាងច្បាស់លាស់ ត្រូវបានគេយកទៅដាក់ចូលនៅក្នុងរបៀបវារៈនយោបាយរបស់អ្នកនយោបាយទៅវិញ។ ដូច្នេះហើយ អ្នកបញ្ចេញទស្សនៈមួយចំនួន ហាក់ដូចជាធ្វើឡើងទៅតាមការញុះញង់របស់អ្នកនយោបាយ មិនថាក្នុងឬក្រៅប្រទេស បរទេស ឬអ្នកនយោបាយកម្ពុជានោះទេ ដោយសារតែគ្មានមូលដ្ឋានច្បាស់លាស់។ នេះ គឺជាអ្វីដែលគេត្រូវពិចារណាទាំងអស់គ្នា ព្រោះប្រជាពលរដ្ឋនៅក្នុងរដ្ឋនីមួយៗ មានសិទ្ធិនៅក្នុងការបញ្ចេញទស្សនៈដើម្បីផលប្រយោជន៍ជាតិ ប៉ុន្តែទស្សនៈខ្លះ បែរជាបញ្ចេញទៅធ្វើឱ្យប្រទេសខាតបង់ផលប្រយោជន៍ទៅវិញ។
ការបញ្ចេញទស្សនៈដែលមិនមានមូលដ្ឋានច្បាស់លាស់ មិនមានឯកសារផ្អែកច្បាស់លាស់ មិនយល់អំពីទិដ្ឋភាពនយោបាយ និងទិដ្ឋភាពច្បាប់ អាចនាំឱ្យសង្គមជាតិមានបញ្ហាផងដែរ ដោយសារតែការបញ្ចេញទស្សនៈកម្រិតនយោបាយខ្លះ ត្រូវបានអ្នកនយោបាយទាញប្រយោជន៍ពីការយល់ឃើញនោះ ដោយលាក់របៀបវារៈនយោបាយនៅពីក្រោយ ទាំងអ្នកនយោបាយក្នុងស្រុក អ្នកនយោបាយក្រៅស្រុក ក៏ដូចជា បរទេសដែលតែងតែមានគំនិតទុច្ចរិតទៅលើនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា គេតែងតែរុញច្រានឱ្យខ្មែរបែកបាក់សង្គម ដើម្បីងាយស្រួលទាញប្រយោជន៍ពីការបែកបាក់នេះ។ នេះ គឺជាមេរៀនប្រវត្តិសាស្ត្រដែលខ្មែរត្រូវតែពិនិត្យ និងចងចាំ ចៀសវាងបញ្ចេញមតិប្រឆាំងខ្មែរគ្នានៅគ្រប់រឿង គ្រប់ករណីនោះឡើយ។

ប្រជាពលរដ្ឋ គួរតែពិនិត្យពិចារណាថា តើបញ្ហាណាខ្លះដែលត្រូវមានទស្សនៈជារួមនៅក្នុងទស្សនៈជាតិ ពិសេស បញ្ហាអធិបតេយ្យជាតិ និងអធិបតេយ្យទឹកដី ត្រូវតែផ្អែកលើទស្សនៈរួមរបស់ជាតិ។ ចំពោះដំណោះស្រាយនៅក្នុងការដោះស្រាយបញ្ហាខ្វែងគំនិតគ្នានេះ វិធានការបន្ទាន់ គឺមានតែការអនុវត្តច្បាប់ដែលមានជាធរមានរបស់រដ្ឋ។ ជាមួយគ្នានេះ ជាដំណោះស្រាយរយៈពេលវែង ក្រសួងស្ថាប័នជំនាញ ត្រូវតែបកស្រាយ ពន្យល់ហើយពន្យល់ទៀត។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ត្រូវព្យាយាមជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទស្សនៈយល់ឃើញ តាមរយៈការជំរុញឱ្យពួកគាត់រៀនសូត្រអំពីប្រវត្តិសាស្ត្រជាតិ ចំណេះដឹងវិទ្យាសាស្ត្រនយោបាយ ស្វែងយល់អំពីទស្សនៈសង្គម ព្រោះប្រសិនបើអ្នកនយោបាយព្យាយាមបិទបាំង នៅពេលដែលមានបញ្ហានយោបាយកើតឡើង ប្រជាពលរដ្ឋច្បាស់ជានឹងបញ្ចេញទស្សនៈទាំងទទឹងទិស (ផ្ទុយពីបរិបទជាក់ស្ដែង)។ ត្រង់ចំណុចនេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋអំណាច ព្រោះកន្លងទៅ រដ្ឋអំណាច ចេះតែមានទស្សនៈផ្សេងគ្នារឿងរៀននយោបាយ និយាយនយោបាយ អញ្ចឹងនៅពេលមានបញ្ហាមក អ្នកជិតខាងគេញុះថែម សង្គមកម្ពុជាបែកបាក់ ដោយសារតែប្រជាពលរដ្ឋអត់យល់ គាត់បញ្ចេញទស្សនៈតាមការយល់ឃើញ តាមបែបអនាធិបតេយ្យទៅវិញ មិនបានតម្កល់ផលប្រយោជន៍ជាតិជាធំ។

ប្រជាពលរដ្ឋខ្មែរ គួរតែប្រកាន់ទស្សនៈរួមនៅលើបញ្ហាអធិបតេយ្យ ទាំងខ្មែរនៅក្រៅស្រុក ខ្មែរនៅក្នុងស្រុក ខ្មែរប្រឆាំងរដ្ឋាភិបាល ឬខ្មែរគាំទ្ររដ្ឋាភិបាលយ៉ាងណាក៏ដោយ ត្រូវតែមានទស្សនៈរួមនៅក្នុងបញ្ហាអធិបតេយ្យភាពនេះ ចៀសវាងការបញ្ចេញទស្សនៈនយោបាយដែលនាំទៅឈានដល់ការបែកបាក់ជាតិ ហើយធ្វើឱ្យបរទេសអាចកេងចំណេញទៅលើការបែកបាក់ជាតិខ្មែរនេះ៕
ដោយ៖ បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


