ព័ត៌មានជាតិ
ពលរដ្ឋភូមិព្រៃទា ១ ទទួលបានផ្លូវបេតុងឆ្អឹងដែកមួយខ្សែពីរដ្ឋបាលសង្កាត់ចោមចៅទី ៣
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ មានអារម្មណ៍សប្បាយរីករាយ និងសាទរ ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរ កែលម្អ អភិវឌ្ឍន៍មូលដ្ឋាន។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ បានដាក់គ្រឿងចក្រឈូសឆាយស្ថាបនាផ្លូវលំមួយខ្សែឱ្យប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែក ដើម្បីប្រជាពលរដ្ឋប្រើប្រាស់ងាយស្រួលប្រកបរបរផ្សេងៗ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា ការស្ថាបនាចាក់ផ្លូវបេតុងខាងលើនេះ ស្ថិតក្នុងភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះផ្លូវខាងលើនេះមានប្រវែងបណ្ដោយ ១៣០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រកន្លះ ដោយចាក់បេតុងឆ្អឹងដែកកម្រាស់ ១ តឹកកន្លះ។ លោកបន្តថា ការស្ថាបនាផ្លូវនេះ ប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ក្នុងឆ្នាំ ២០២៤។

ជាមួយនេះ លោកចៅសង្កាត់ ក៏បានអរគុណដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំងអស់ ដែលចូលរួមសហការក្នុងការអភិវឌ្ឍផ្លូវបេតុងឆ្អឹងដែកខាងលើនេះផងដែរ៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


