Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ ១៧ នាក់ យកទៅសួរនាំ

បានផុស

នៅ

កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ជួល​ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ចំនួន ១៧ នាក់ និង​ម៉ូតូ ៥ គ្រឿង នាំ​យក​ទៅ​សាកសួរ និង​តេស្ត​រក​សារធាតុ​ញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នៅ​តាម​បន្ទប់​ជួល​ភូមិ​ព្រៃ​ព្រីង​ជើង ២ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​ណែនាំ​ពី​លោក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​កម្លាំង​ក្នុង​មូលដ្ឋាន​ទប់ស្កាត់​បទល្មើស ក្មេង​ទំនើង និង​ការ​ប្រើប្រាស់​គ្រឿងញៀន ល្បែង​ស៊ីសង​ជា​ដើម ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ កុម្ភៈ​នេះ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​ទី ៣ ដឹកនាំ​ចុះ​រដ្ឋបាល​តាម​បន្ទប់​ជួល​ក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង ២ ធ្វើការ​ឆែកឆេរ​តាម​បន្ទប់​ជួល ២ កន្លែង រក​ឃើញ​មាន​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ចំនួន ១៧ នាក់ ក្នុង​នោះ ប្រុស ១១ នាក់ និង​ដកហូត​ម៉ូតូ ៥ គ្រឿង ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​បន្ថែម និង​តេស្ត​រក​សារធាតុ​ញៀន៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម