Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ប្រាប់មន្ត្រីច្រកចេញចូលតែមួយខិតខំដោះស្រាយសេវាជូនពលរដ្ឋឱ្យបានលឿន

បានផុស

នៅ

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន ជំរុញអង្គភាពច្រកចេញចូលតែមួយត្រូវខិតខំដោះស្រាយរាល់សេវាដែលមានការយឺតយ៉ាវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសអង្គភាពត្រូវរៀបចំក្រុមការងារចុះជួបផ្ទាល់ដល់មូលដ្ឋានជាមួយអ្នកដែលត្រូវទទួលសេវា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន គូសបញ្ជាក់ថា ការបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ គឺដើម្បីផ្សព្វផ្សាយ ពន្យល់ណែនាំ និងលើកទឹកចិត្តឱ្យពួកគាត់មកទទួលយកសេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្ត សំដៅងាយស្រួលដល់ការងារគ្រប់គ្រងរវាងអ្នកដែលមកទទួលសេវា និងអ្នកដែលមិនព្រមមកទទួលសេវា ជាពិសេសមន្ទីរដែលមិនមានអ្នកមកទទួលសេវា ត្រូវចុះស្វែងយល់ដោយផ្ទាល់ ដើម្បីជំរុញលើកទឹកចិត្តឱ្យពួកគាត់មកទទួលសេវារបស់មន្ទីរ តាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្ត។

ពាក់ព័ន្ធនឹងសេវាប្រមាណជាង៧០៥សេវាដែលអង្គភាពមាន លោកអភិបាលខេត្តកណ្ដាល បានណែនាំអង្គភាពច្រកចេញចូលតែមួយ ត្រូវដាក់តែសេវាសំខាន់ៗ មិនរញ៉េរញ៉ៃ កាត់បន្ថយភាពស្មុកស្មាញ់ ដើម្បីជួយសម្រួល និងចំណេញពេលវេលាដល់ប្រជាពលរដ្ឋ ងាយស្រួលមើលក្នុងការស្វែងរកសេវាដែលពួកគាត់ត្រូវការ។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការបម្រើសេវាដោយអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ លោក គួច ចំរើន ក៏បានជំរុញដោះស្រាយបញ្ហាក្នុងការផ្តល់សេវាដែលមានភាពយឺតយ៉ាវលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សេវាពន្ធដាដែលត្រូវភ្ជាប់ប្រព័ន្ធតាមដានជាមួយក្រសួងមហាផ្ទៃ រួមនិងវិស័យសាធារណ:ការ និងដឹកជញ្ជូន។

ទាក់ទិននឹងវិស័យសាធារណ:ការ និងដឹកជញ្ជូន លោកអភិបាលខេត្ត ណែនាំឱ្យខិតខំដោះស្រាយបញ្ហាម្ចាស់កំពង់ចម្លងឱ្យមានច្បាប់ត្រឹមត្រូវក្នុងការប្រកបអាជីវកម្ម និងត្រូវឱ្យម្ចាស់កំពង់ចម្លងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពខ្ពស់។

គួរជម្រាបថា អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល មាន ១៤វិស័យរួមមាន៖ ការងារនីត្យានីកូកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម