ព័ត៌មានជាតិ
ឆ្នាំនេះកសិករខេត្តបាត់ដំបង ដាំស្រូវលើសផែនការកំណត់
បើទោះបីជាឆ្នាំនេះ ទឹកភ្លៀងបានអូសបន្លាយពេលយឺតយ៉ាវយ៉ាងណាក៏ដោយ ប្រជាកសិករនៅខេត្តបាត់ដំបង បានសម្រុកដាំដំណាំស្រូវរហូតលើសផែនការរបស់មន្ទីរកសិកម្មដែលបានកំណត់។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នកសិករកំពុងសម្រុកបង្កបង្កើនផលដាំដំណាំស្រូវលើសផែនការដែលមន្ទីរបានកំណត់ ដែលការដាំដំណាំស្រូវនេះប្រជាកសិករបានដាំតាម ២របៀប ដោយទីមួយគឺការធ្វើស្រូវវស្សា និងទីពីរ ការធ្វើស្រូវបង្កើនរដូវ (ស្រូវស្រង៉ែ និងស្រូវ OM5951) ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីលក់នៅលើទីផ្សារ។
លោកអនុប្រធានមន្ទីរបានបន្ថែមថា នៅឆ្នាំនេះផែនការរបស់មន្ទីរកសិកម្ម ដែលកំណត់ឲ្យប្រជាពលរដ្ឋដាំស្រូវគឺត្រឹមតែ 335.000 ហិចតាតែប៉ុណ្ណោះ ដោយឡែកឆ្នាំនេះប្រជាពលរដ្ឋបានធ្វើស្រែ និងដាំស្រូវរហូតដល់ 355.911 ហិចតា ស្មើនឹង 106,5% នៃផែនការរបស់មន្ទីរ។

មិនត្រឹមតែប៉ុណ្ណោះ លោកអនុប្រធានមន្ទីរក៏បានណែនាំដល់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបងទាំងអស់ ឲ្យព្យាយាមដាំស្រូវណាដែលមានទីផ្សារល្អ ដូចជា ពូជសែនក្រអូប ផ្ការំដួល នៅផ្ការាំងជ័យ ជាដើម ដែលបច្ចុប្បន្នតម្លៃស្រូវប្រភេទស្រូវស្រងែ OM 5.951 គឺលក់បានតម្លៃជាង 1,000 រៀលក្នុងមួយគីឡូក្រាម ហើយការជ្រើសរើសពូជសម្រាប់ដាំប្រជាកសិករក៏គួរសម្រិតសម្រាំង ពូជស្រូវណាដែលដាំត្រូវទៅនឹងស្ថានភាពដី ហើយបច្ចុប្បន្នប្រទេសយើងមិនទាន់មានការផលិតជី និងថ្នាំនៅឡើយទេ ដែលបច្ចុប្បន្នកសិករត្រូវការទិញនៅក្នុងតម្លៃមួយដែលខ្ពស់ដូច្នេះកសិករទាំងអស់គួរងាកមកប្រើផលិតផលក្នុងស្រុក ដូចជាជីសរីរាង្គ និងជីកំប៉ុសជាដើម ដើម្បីកាត់បន្ថយនូវការចំណាយ ពិសេសគឺនៅក្នុងតំបន់ណាដែលខ្វះខាតទឹក បងប្អូនប្រជាកសិករគួរដាំដំណាំឆ្លាស់គ្នា ដោយមិនកំណត់យកតែស្រូវមួយមុខប៉ុណ្ណោះទេ គឺត្រូវដាំដូចជាពោត ល្ង សណ្ដែកបាយជាដើម ៘ ដើម្បីឲ្យដីទាំងនោះបង្កើននូវជីជាតិល្អ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


