ព័ត៌មានជាតិ
ផ្លូវបេតុងឆ្អឹងដែក ប្រវែងជាង ១ ពាន់ម៉ែត្រ នៅភូមិព្រៃទា ១ បានស្ថាបនារួចរាល់
ដោយឃើញថា ផ្លូវលំមួយខ្សែ នៅភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ មានការទ្រុឌទ្រោម ពិបាកធ្វើដំណើរដល់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សផងនោះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រឈូសឆាយស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក ពេលនេះរួចរាល់បាន ១០០ ភាគរយហើយ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា ផ្លូវខាងលើមានការទ្រុឌទ្រោមពិបាកដល់ប្រជាពលរដ្ឋប្រកបរបរផ្សេងៗ ជាពិសេសសិស្សានុសិស្សដែលធ្វើដំណើរទៅសាលារៀន ទើបនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ លោកបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្ដែង និងបានដាក់គ្រឿងចក្រឈូសឆាយស្ថាបនាផ្លូវលំមួយខ្សែនោះឱ្យប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែក ដើម្បីពលរដ្ឋប្រើប្រាស់រហូតពេលនេះគឺស្ថាបនារួចរាល់ ១០០ ភាគរយហើយ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បន្តថា ការស្ថាបនាចាក់ផ្លូវបេតុងខាងលើនេះ ស្ថិតនៅក្នុងភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ផ្លូវនេះមានប្រវែងបណ្ដោយ ១ ៣០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រកន្លះ ដោយចាក់បេតុងឆ្អឹងដែកកម្រាស់ ១ តឹកកន្លះ ប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ក្នុងឆ្នាំ ២០២៤។

ជាមួយគ្នានេះ លោកចៅសង្កាត់ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាវេចខ្ចប់ទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ជៀសវាងធ្លាក់ចូលលូ បង្កការស្ទះចរន្តទឹកហៀរចេញ និងដក់លើដងផ្លូវងាយរងការខូចខាត៕
អត្ថបទ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


