Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន

បានផុស

នៅ

តបតាមការអញ្ជើញរបស់ភាគីកាហ្សាក់ស្ថាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលសមស្របណាមួយខាងមុខ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយរបស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្រ្តីជាង៣០ឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគោរពអញ្ជើញនេះ បានលើកឡើងដោយឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជា​ ក្នុងឱកាសដែលលោកចូលជូនសារតាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ និងជាប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ លោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី បានគោរពអញ្ជើញសម្តេចតេជោ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមសន្និសីទអន្តរជាតិដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះ ដើម្បីសម្តេចតេជោ អាចចែករំលែកបទពិសោធ ទស្សនៈដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ទៅដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត ជាពិសេសគឺបណ្តាប្រទេសនៅអាស៊ីកណ្តាល។

ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានបង្ហាញអារម្មណ៍រីករាយនឹងទទួលយកការអញ្ជើញទៅធ្វើបាឋកថា ឬសុន្ទរកថានៅក្នុងវេទិកាអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយ ក្នុងឋានៈធ្លាប់ជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេ និងជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេក្នុងពិភពលោក។

សម្តេចតេជោ ក៏បានបង្ហាញការសោកស្តាយ ដែលពុំបានចូលរួមសន្និសីទ CICA ក្នុងឆ្នាំ២០២២ ដោយពេលនោះសម្តេចតេជោ ជាប់កាតព្វកិច្ចជាប្រធានអាស៊ាន។ សម្តេចតេជោ បានគូសបញ្ជាក់អំពីការបន្តគាំទ្រកាហ្សាក់ស្ថាន នៅក្នុងវេទិកាអន្តរជាតិ ដែលមានទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា។ សម្តេចតេជោ ក៏បានស្នើភាគីកាហ្សាក់ស្ថាន ឱ្យគាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់កិច្ចសហប្រតិបត្តិការសៀងហៃ SCO ផងដែរ។

ក្នុងន័យនេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ការបន្តគាំទ្រគ្នាទៅវិញទៅមកនេះ មិនគួរធ្វើតែក្នុងកម្រិតប្រទេស និងប្រទេសនោះទេ តែគួរធ្វើក្នុងកម្រិតតំបន់ និងតំបន់ផងដែរ ពោលគឺក្នុងកម្រិតអឺរ៉ាស៊ី និងអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកពីដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨២ តាំងពីប្រទេសនេះនៅក្នុងសហភាពសូវៀតនៅឡើយ ដែលសម្ដេច ចាត់ទុកថា កម្ពុជា-កាហ្សាក់ស្ថាន មានទំនាក់ទំនងនឹងគ្នាលើសពី៣០ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម