ព័ត៌មានជាតិ
កាហ្សាក់ស្ថាន មានគម្រោងតភ្ជាប់ជើងហោះហើរត្រង់មកកាន់ក្រុងព្រះសីហនុ ដើម្បីជំរុញកំណើនទេសចរ
ប្រទេសកាហ្សាក់ស្ថាន មានគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំកម្ពុជា លោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) យកមកជម្រាបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងថ្ងៃដែលសម្ដេចអនុញ្ញាតឱ្យចូលប្រគល់សារតាំង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា នេះ។

តាមលោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) មូលហេតុដែលកាហ្សាក់ស្ថាន មានគម្រោងភ្ជាប់ជើងហោះហើរមកកាន់ខេត្តព្រះសីហនុ គឺក្នុងកម្មវត្ថុ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានគាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយការហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ សម្តេចតេជោ មានប្រសាសន៍ថា ប្រជាជនកាហ្សាក់ស្ថាន ក៏ដូចប្រជាជនរុស្ស៊ី គឺចូលចិត្តមកសម្រាករដូវក្តៅនៅអាស៊ី ដើម្បីគេចពីរដូវត្រជាក់នៅក្នុងប្រទេសរបស់ខ្លួន និងភាគច្រើនគឺចូលចិត្តទៅលេងតំបន់សមុទ្រ ហើយកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ជូនតាមតម្រូវការដល់អ្នកទេសចរទាំងនេះ។

ភ្ជាប់នឹងគម្រោងហោះហើរតាមផ្លូវអាកាស លោកឯកអគ្គរដ្ឋទូត ក៏បានស្នើតាមរយៈសម្ដេចតេជោ ហ៊ុន សែន ឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផង។
សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលលោកទូតកាហ្សាក់ស្ថាន បានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ ក្នុងនោះសម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបន្តពិភាក្សា៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


