ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ដាក់គ្រឿងចក្រកាយដាក់ប្រព័ន្ធរំដោះទឹក នារដូវវស្សា
អាជ្ញាធរជំនាញ បានចុះពិនិត្យផ្លូវមួយខ្សែ ដែលរងផលប៉ះពាល់ជន់លិច ខណៈមានភ្លៀងធ្លាក់មកម្តងៗ ដើម្បីកាយដាក់ប្រព័ន្ធលូបង្ហូរទឹក បញ្ចៀសទឹកជំនន់ នារដូវវស្សា។

ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ឃើញថា ផ្លូវលំមួយខ្សែ ចាប់ពីកែងផ្លូវ ២១៧ រហូតទៅដល់វត្តធុដុងចំការដូង ស្ថិតនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ពិបាកដល់អ្នកធ្វើដំណើរ និងប្រកបរបរផ្សេងៗ ខណៈភ្លៀងធ្លាក់មកម្តងៗ ទឹកដក់លិចផ្លូវ កង្វះនូវប្រព័ន្ធលូ ទើបកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្ដែង និងបានដាក់គ្រឿងចក្រឈូសឆាយ កាយដាក់ប្រព័ន្ធលូ ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចលំនៅឋានប្រជាពលរដ្ឋ។
មន្ត្រីជំនាញសាលាខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនាកាយដាក់ប្រព័ន្ធលូខាងលើនេះ មានប្រវែង ៤០០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍របស់សាលាខណ្ឌដង្កោ៕
អត្ថបទ ៖ សុខា







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


