ព័ត៌មានជាតិ
អតីតអគ្គលេខាធិការ UN ចាត់ទុកសម្ដេចតេជោ ថា ជាមេដឹកនាំដែលតែងខ្វល់ខ្វាយពីអាស៊ាន
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ថា ជាមេដឹកនាំដែលតែងខ្វល់ខ្វាយ និងជួយដោះស្រាយរាល់បញ្ហានានារបស់អាស៊ាន។

លោក បាន គីមូន បានបញ្ជាក់ថា សម្ដេចតេជោ ជាមេដឹកនាំដែលនាំឱ្យកម្ពុជាទទួលបានសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន។ លោក បាន គីមូន បានអបអរសាទរដល់សម្ដេចតេជោ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសទាក់ទងនឹងការដឹកនាំ និងការកសាងសន្តិភាព។
ការលើកឡើងរបស់អតីតអគ្គលេខាធិការ UN បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងឱកាសសម្ដេចតេជោ អញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក នៅកូរ៉េខាងត្បូង។ លោក បាន គីមូន ក៏បានអបអរសាទរសម្ដេចតេជោ ដែលបានក្លាយជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន និងលោក បាន គីមូន បានរម្លឹកអនុស្សាវរីយ៍ដែលលោកទាំងពីរធ្លាប់បានធ្វើការងារជាមួយគ្នា ហើយលោក បាន គីមូន បានអរគុណសម្តេចតេជោ ក៏ដូចជាកម្ពុជា ដែលបានគាំទ្រអង្គការសហប្រជាជាតិ នៅក្នុងអំឡុងពេលដែលលោក នៅជាអគ្គលេខាធិការ។ លោក ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េមានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានប្រាប់លោក បាន គីមូន ថា ទោះបីជាសម្ដេច នៅមានសុខភាពល្អ អាចធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិ ឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែសម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ ដែលជាការដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែងនៅកម្ពុជា។
សម្ដេចតេជោ អរគុណលោក បាន គីមូន និងរដ្ឋាភិបាលកូរ៉េ ដែលបានខិតខំជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ហើយសម្ដេច សង្ឃឹមថា តាមរយៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដ៏វែងមួយដែលកាត់ទន្លេចំនួន២ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ សម្ដេច បន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានធ្វើឱ្យប្រទេសទាំងពីរ ពង្រីកសក្តានុពលក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


