ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ឱ្យអ្នករិះគន់ទៅសួរអាមេរិក ហេតុអ្វីអាមេរិកឱ្យសញ្ញាបត្របណ្ឌិតកិត្តិយសដល់សម្ដេច?
មកដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានសញ្ញាបត្របណ្ឌិតកិត្តិយសជាង១០ ខណៈសញ្ញាបត្របណ្ឌិតកិត្តិយសចំនួន២ ទទួលបានពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ នេះជាការថ្លែងឱ្យដឹងដោយសម្ដេចតេជោ ក្នុងពិធីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យនៅកូរ៉េខាងត្បូង។

ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដល់ពេលនេះ សម្តេចមានសញ្ញាបត្រកិត្តិយសពីបរទេសជាង ១០ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យចំនួនពីរនៅសហរដ្ឋអាមេរិក ហើយសម្រាប់នៅកូរ៉េខាងត្បូង នេះគឺជាសញ្ញបត្រកិត្តិយសទី៣។
ការទម្លាយឱ្យដឹងពីសម្តេចតេជោ ហ៊ុន សែន បែបនេះ គឺដើម្បីឆ្លើយតបទៅនឹងការលើកឡើងពីសំណាក់បុគ្គលមួយចំនួន ដែលបានចោទជាសំណួរថា តើសម្តេចតេជោមានលក្ខណៈសម្បត្តិសមស្រប នឹងទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីប្រទេសកូរ៉េដែរឬអត់?។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅអ្នកទាំងនោះវិញថា៖ «ខ្ញុំមកដល់ពេលនេះ មានសញ្ញាបត្រកិត្តិយសជាង១០ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យ២ នៅសហរដ្ឋអាមេរិក គឺ Southern California University និង IOWA ដោយ Southern California University ខាងវិទ្យាសាស្ត្រនយោបាយ និង IOWA ខាងច្បាប់។ ឯនៅកូរ៉េនេះ ជាសាកលវិទ្យាល័យកិត្តិយសទី៣ ដែលខ្ញុំបានទទួល ដូច្នេះវា ៥សញ្ញាបត្រ នៅថៃផ្តល់ឱ្យ២ ម៉ាឡេស៊ីផ្តល់ឱ្យ១ នៅចិនផ្តល់ឱ្យ២ នៅឥណ្ឌូនេស៊ី១ ដែលមិនទាន់បានទទួល ហើយនៅមានផ្សេងទៀត តាំងពីសហគមន៍អឺរ៉ុបឯណោះ ដូច្នេះខ្ញុំមានសញ្ញាបត្របណ្ឌិតកិត្តិយសច្រើនណាស់»។
សម្ដេចតេជោ ក៏បានលើកទឹកចិត្តដល់អ្នកដែលរិះគន់សម្ដេចឱ្យទៅសួរអាមេរិកទៅ កុំមកសួរកូរ៉េអី ថា ហេតុអ្វី បានជាអាមេរិកឱ្យសញ្ញាបត្របណ្ឌិតកិត្តយសមកដល់សម្ដេច។

គួរជម្រាបថា សាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ នៅខេត្តឃ្យុងសាងបុកដូ នៃកូរ៉េខាងត្បូង សម្រេចផ្តល់សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ បានធ្វើឡើងនៅខេត្តឃ្យុងសាងបុកដូ ក្នុងឱកាសសម្តេចតេជោ អញ្ជើញធ្វើបាឋកថាស្តីពី «បទពិសោធន៍របស់កម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ»៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


