Connect with us

ព័ត៌មានជាតិ

លោក​ឧកញ៉ា ​ទៀ វិចិត្រ ​និង​ក្រុមការងារនាំយក​អំណោយ​ឧបត្ថម្ភ​ដល់ក្រុមការងារ​តាម​គោលដៅ​ចត្តាឡីស័ក​

បានផុស

នៅ

លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ រួម​នឹង​ក្រុមការងារប្រមាណ​ជា​១០០០​នាក់បន្ត​នាំយក​ម្ហូបអាហារ ផ្លែឈើ និង​ទឹកបរិសុទ្ធ​ឧបត្ថម្ភ​ជូន​ដល់ ក្រុម​ការងារ​ជួរមុខ​របស់​រដ្ឋបាល​ខេត្ត ដែលកំពុង​ប្រចាំការ​នៅតាម​មណ្ឌល​ចត្តាឡី​ស័ក​កន្លែង​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូ​វីដ​១៩ ​និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅក្នុង​ក្រុងព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រុម​គ្រួសារ ប្អូនប្រុស ប្អូនស្រី​ម្ចាស់​ឱសថស្ថាន​មណ្ឌល​ថ្មី​ក៏បាន​នាំយក​អំណោយ​ម្ហូប​ចំណីអាហារ​ទឹកបរិសុទ្ធ​មករួម​ចំណែកឧបត្ថម្ភ លើកទឹកចិត្ត​ដល់​ក្រុមការងារ​ដែល​កំពុង​ប្រចាំការ​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ក្រុងព្រះសីហនុ​ជាច្រើន​កន្លែង​ផងដែរ​។​

នាឱកាស​នោះ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ​បាន​មានប្រសាសន៍ថា​សកម្មភាព​នៃ​ការចូលរួម​ចែករំលែក​របស់លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន គណបក្ស ប្រជាជនកម្ពុជា​ខេត្ត​ព្រះសីហនុ​ ក៏ដូចជា​បងប្អូន​សប្បុរសជន​ដែល​តែងតែ​នាំយកអំ​ណោយ​ជួយ​ឧបត្ថម្ភ​ដល់ក្រុម​ការងារ​ជួរមុខ​កំពុង​បំពេញ​បេសកកម្ម​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្ត​ព្រះសីហនុ​។​ ទង្វើ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​សន្ដាន​ចិត្ត​សាមគ្គីភាព​ការរួម​សុខទុក្ខ​ក្នុងនាម​ខ្មែរ​តែមួយ​ព្រមទាំង​បាន​ជំរុញ​ទឹកចិត្ត​ដល់​បងប្អូន​ក្រុមការងារ​ប្រចាំ​គោលដៅ​ទាំងអស់ ខិតខំ​បំពេញការងារ និង​ភារកិច្ច​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

ក្នុងនោះ​ផងដែរ លោកអភិបាលខេត្ត​ក៏បានថ្លែងអំណរគុណ​ដោយ​លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​រួម​និង​សប្បុរសជន បាន​ចុះ​ចែក​ម្ហូប​អាហារ​ជូន​ដល់បងប្អូន​ក្រុមការងារ​ប្រចាំ​គោលដៅ​បំពេញការងារ​និង​ភារកិច្ច​របស់ខ្លួន​តាម​មណ្ឌល​ចត្តា​ឡី​ស័ក​និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ព្រមទាំង​កន្លែងចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ទៀតផង​ហើយ​ជាពិសេស​លោក​ឧកញ៉ា​តែងតែ​ជួយ​ដល់​សង្គមជាតិចុះជួយ​ដល់​ជនរងគ្រោះ​និង​ចុះ​ចែក​អំណោយ​ដល់​ជន​ទីទាល់ក្រ​ដោយ​មិន​ប្រកាន់ និងរើសអើង​វណ្ណៈ​អ្វី​ឡើយទាំងអស់​នេះហើយ​បាន​ឆ្លុះបញ្ចាំង​ពី​សន្ដាន​ចិត្ត សាមគ្គីភាពការរួម សុខ ទុក្ខ ក្នុងនាម ខ្មែរ​តែមួយ​៕

​អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ២៨ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ៥៣ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម