ជីវិតកម្សាន្ដ
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
តារាសម្ដែងរៀមច្បង Janie Tienphosuwan បានបង្ហាញរូបថតលិខិតឆ្លងដែនរបស់នាងជាសាធារណៈ ក្នុងពេលដែលមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងមិនជឿថានាងមានសម្រស់ស្រស់ស្អាត មុខក្មេងជាងវ័យ ទោះបីជាតុបតែងមុខស្រាលៗ តែមិនខ្លាចកាមេរ៉ាពង្រីករន្ធញើសនោះទេ។
បើទោះបីជាឈានដល់អាយុ៤២ឆ្នាំហើយក្ដី ប៉ុន្តែតារាសម្ដែងនិងម៉ូដែលរូបនេះនៅតែទាក់ទាញសម្រស់និងត្រូវគេដាក់រហស្សនាមថា ជាអ្នកម្ដាយមានមុខក្មេងជាងវ័យ។ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជននោះគឺជារូបភាពធ្វើលិខិតឆ្លងដែនដែលនាងបង្ហោះតាមរយៈ Instagram ផ្ទាល់ខ្លួន ជាមួយនឹងចំណងជើងបែបលេបខាយថា “ការពិនិត្យមើលការធ្វើលិខិតឆ្លងដែនថ្ងៃនេះ”។

យ៉ាងនេះក្ដី ភ្លាមៗនោះដែរ អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្រុកចែកចាយរូបថតខាងមុខដោយបង្ហាញពីមុខដ៏ល្អឥតខ្ចោះរបស់ស្ត្រីអាយុ ៤២ ឆ្នាំ ស្រស់ស្អាត និងល្អឥតខ្ចោះគ្រប់ទំហំ ដោយមិនចាំបាច់ពឹងផ្អែកលើកម្មវិធីកែរូបថតបន្ថែមនោះទេ។
លើសពីនេះទៀតដែរ ទស្សនិកជនជាច្រើនបានចូលទៅបញ្ចេញមតិសរសើរលើសម្រស់របស់នាងយ៉ាងព្រោងព្រាត។ ក្នុងនោះម្នាក់ៗបានលើកថា រូបថតលិខិតឆ្លងដែនឯណាស្អាតម្ល៉េះ? Janie ស្លៀកពាក់ធម្មតាសោះ នាងស្អាតណាស់ទៅហើយ។ ជាពិសេសពេលនេះ ក៏ជាអ្នកម្ដាយកូនមួយទៀតបើក្រឡេកមើលសម្រស់វ៉ាដាច់ក្រមុំទៅហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Min-ho ធ្វើឲ្យ Bella អៀនខ្មាសនឹងរូបរាងរបស់លោក ក្រោយឃើញមុខគ្នាផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


