ព័ត៌មានជាតិ
ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ
ដ្បិត ប្រាសាទព្រះវិហារ ជាភាពល្បីរន្ទឺនៃការស្វែងយល់ប្រវត្តិសាស្ត្រកម្ពុជា តែស្រុកទេសចរណ៍មួយនេះ ក៏មានសារមន្ទីរមួយផ្សេងទៀត ដែលទេសចរជាតិ និងអន្តរជាតិ អាចទៅទស្សនា និងស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរបាន នោះគឺ សារមន្ទីរធម្មជាតិសកល សម្តេចតេជោហ៊ុន សែន ព្រះវិហារ ។


បើតាមមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ សារមន្ទីរនេះ នឹងបើកទទួលភ្ញៀវចាប់ពីម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ៤:៣០នាទីល្ងាច។ ចំណែកឯតម្លៃសំបុត្រចូលទស្សនា គឺចំណាយត្រឹមតែ ២ពាន់រៀល ប៉ុណ្ណោះសម្រាប់ភ្ញៀវជាតិ និងតម្លៃ ៣ ដុល្លារ សម្រាប់ភ្ញៀវបរទេស។




គួរឱ្យដឹងដែរថា សារមន្ទីរធម្មជាតិសកល សម្តេចតេជោហ៊ុន សែន ព្រះវិហារ ជាការផ្តួចផ្តើមឡើយដោយសម្តេចតេជោ ហ៊ុន សែន កាលនៅជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង កសាងសារមន្ទីរមួយ ដែលឆ្លុះបញ្ចាំងអំពីអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរសម័យបុរាណ ហើយព្រមទាំងបង្ហាញអំពីជីវិតសហគមន៍ជនជាតិភាគតិចកួយ និងភាពសម្បូរបែបនៃបរិស្ថានធម្មជាតិ។
សារមន្ទីរនេះ មានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសារមន្ទីរដែលផ្តើម កសាងឆ្នាំ២០០៩ ដោយរាជរដ្ឋាភិបាល សហការជាមួយអង្គការយូនីស្កូ និងសប្បុរសជននានា និងត្រូវសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ហើយបើកដំណើរការឱ្យភ្ញៀវទេសចរ ចូលទស្សនា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


