ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ
តាមសេចក្ដីបំភ្លឺរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃទី២៥ ខែមីនា បានឱ្យដឹងថា អ្នកឧកញ៉ា លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ចាប់តាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨មកម៉្លេះ។ អ្នកឧកញ៉ា បានចេញមកបំភ្លឺបែបនេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយខ្លឹមសារនានាដោយបានផ្សាភ្ជាប់រូបលោក ទៅនឹងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CIC Plc។

ក្នុងលិខិតបំភ្លឺ អ្នកឧកញ៉ា គួច ម៉េងលី បានសរសេរដូច្នេះថា « ចាប់ពីថ្ងៃទី០២ ខែវិច្ឋិកា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ខ្ញុំបាទលែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌាន អ៉ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investor Corporation Plc.(CIC)ទៀតហើយ»។
គួរឱ្យដឹងថា ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន លោក គួច ម៉េងលី បានទម្លាយឱ្យដឹងថា លោកបានចាញ់បោកក្រុមហ៊ុនរកស៊ីវិនិយោគ CIC Plc ក្នុងទំហំទឹកប្រាក់ចំនួនជិត៣០ម៉ឺនដុល្លារ។ តាមលិខិតបំភ្លឺសាធារណៈដែលចេញនៅថ្ងៃទី២៥ ខែមីនា នេះ អ្នកឧកញ៉ា គួច ម៉េងលី បានអះអាងថា រាល់ថវិការដែលលោកចាញ់បោក គឺជាថវិការផ្ទាល់ខ្លួន។ លោក បានអះអាងថា លោកមិនដែលបានកៀរគរប្រមូលថវិកាពីនរណាម្នាក់ ឬក្រុមហ៊ុនណាមួយ ដើម្បីយកមកវិនិយោគជាមួយក្រុមហ៊ុន CIC Plcឡើយ។
ជុំវិញរឿងរ៉ាវ ក្រុមហ៊ុនវិនិយោគ CIC Plc នេះ ក្រសួងយុត្តិធម៌បានអះអាងថា ស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននិងកំពុងធ្វើការតាមជំហានៗ ប្រកបដោយការយកចិត្តទុកខ្ពស់បំផុត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


