ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ១ សហការជាមួយរថយន្តបូមលូសាលារាជធានីភ្នំពេញ ចុះបូមលូ សម្រួលការស្ទះចរន្តទឹកក្នុងមូលដ្ឋាន
រដ្ឋបាលសង្កាត់ចោមចៅទី ១ ដឹកនាំដោយ លោក កង វង ចៅសង្កាត់ និងក្រុមការងារ បានសហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ ចុះធ្វើការបូមលូសម្រួលនូវចរន្តទឹកជៀសវាងការកកស្ទះពេលភ្លៀងមកម្តងៗ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដោយមានការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ទើប លោក កង វង ចៅសង្កាត់ចោមចៅទី ១ ដឹកនាំក្រុមការងារចុះធ្វើការបូម និងស្តារសំរាមចេញពីក្នុងលូ ដើម្បីបញ្ចៀសការជន់លិចសម្រួលចរន្តទឹកឱ្យហូរស្រួល។
លោក កង វង ចៅសង្កាត់ បានឱ្យដឹងថា ការបូមលូសម្រួលចរន្តទឹកខាងលើស្ថិតនៅជាប់របងរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង ២ និងភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក កង វង ជំនួសឱ្យរដ្ឋបាលសង្កាត់ចោមចៅទី ១ បានអរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្តបូមលូ ដើម្បីសម្រួលការកកស្ទះចរន្តទឹកដល់ប្រជាពលរដ្ឋទាន់ពេលវេលា។
លោកចៅសង្កាត់ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ រង់ចាំក្រុមហ៊ុនស៊ីនទ្រីមកប្រមូល ជៀសវាងបោះចោល អាចហើរ ឬ ធ្លាក់ចូលប្រព័ន្ធលូ បង្កឱ្យស្ទះចរន្តទឹក៕
អត្ថបទ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


