ព័ត៌មានជាតិ
សហគមន៍កៅស៊ូចំនួន ៤ ក្នុងខេត្តត្បូងឃ្មុំ ចុះកិច្ចសន្យាទិញលក់ជ័រកៅស៊ូបង្កកក្នុងចាន
សហគមន៍ចំនួន ៤ ក្នុងខេត្តត្បូងឃ្មុំ បានចុះកិច្ចសន្យាទិញលក់ជ័រកៅស៊ូបង្កកក្នុងចាន រវាងសហគមន៍កសិកម្មក្រុមផលិតកៅស៊ូ។
ថ្លែងក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការទិញលក់ជ័រកៅស៊ូបង្កកក្នុងចាន លោក គន់ រត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការទិញលក់ជ័រកៅស៊ូបង្កកក្នុងចាននេះ រវាងសហគមន៍កសិកម្មក្រុមផលិតកៅស៊ូ និងអាជីវករប្រមូលទិញកៅស៊ូ ដែលមានសហគមន៍ចំនួន ៤ រួមមាន៖ ១.សហគមន៍កសិកម្មអភិរក្សពញាក្រែកតំបែរ ២.សហគមន៍កសិកម្មដូនមាសមានជ័យ ៣.ក្រុមផលិតកៅស៊ូភូមិកំប្រឹស និង ៤.ក្រុមផលិតកៅស៊ូភូមិឈូកស។

នាឱកាសនោះ លោកអភិបាលរងខេត្តបានស្នើដល់ក្រុមផលិតកៅស៊ូ ត្រូវរៀបចំខ្លួនឲ្យក្លាយជាសហគមន៍កសិកម្មតែម្តង ក្នុងគោលបំណងឲ្យដំណើរការអនុវត្តកិច្ចសន្យានេះ ប្រព្រឹត្តទៅដោយរលូននិងជំរុញឲ្យទម្រង់ធុរកិច្ច ផលិតកម្ម កសិកម្មតាមកិច្ចសន្យាកាន់តែផុលផុស។
បន្ថែមពីនេះ លោកផ្តល់នូវអនុសាសន៍តម្រង់ទិសមួយចំនួនដូចខាងក្រោម៖
១-សូមឲ្យភាគីទាំងពីរអនុវត្តព្រមគ្នាឲ្យត្រឹមត្រូវតាមខ្លឹមសារនៃកិច្ចសន្យានេះ។ រដ្ឋបាលស្រុក មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ត្រូវតាមដាននិងតម្រង់ទិសជាប្រចាំក្នុងការអនុវត្តជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា
២-រដ្ឋបាលស្រុក និងមន្ទីរកសិកម្មខេត្ត ត្រូវសហការគ្នាពង្រឹងសហគមន៍កសិកម្មដែលមានស្រាប់ឲ្យបានយល់ពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងជំរុញការអនុវត្តទម្រង់ធុរកិច្ចនេះឲ្យបានផុលផុស
៣-រដ្ឋបាលស្រុក ត្រូវក្តាប់ឲ្យបាននូវទិន្នន័យផលិតកម្មកសិកម្មសក្តានុពលក្នុងស្រុក ហើយសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចងក្រងជាសហគមន៍កសិកម្មទំនើប ស្របតាមកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីឲ្យសហគមន៍ ប្រជាកសិករ មានឱកាសក្នុងការទទួលបានហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ ដែលនឹងនាំឲ្យកសិករទទួលបានចំណូលកាន់តែច្រើន
៤-មន្ទីរពាណិជ្ជកម្ម ត្រូវផ្សព្វផ្សាយពីផលិតផលកសិកម្មសក្តានុពលនិងកៀរគវិស័យឯកជនមកវិនិយោគ កែច្នៃនិងទិញកសិផលរបស់សហគមន៍តាមទម្រង់ផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យបានច្រើន
៥-សូមអង្គការអុកហ្វាមជីប៊ី តាមរយៈសមាគមបណ្តាញកសិករនិងបណ្តាញធម្មជាតិ បន្តជួយសម្របសម្រួល ការអនុវត្តកិច្ចសន្យានេះឲ្យបានជោគជ័យ ហើយបន្តផ្សព្វផ្សាយពីគោលគំនិតនៃផលិតកម្មកសិកម្មតាម កិច្ចសន្យា ដល់មូលដ្ឋានផលិតកម្មកសិកម្មផ្សេងៗទៀត សំដៅឲ្យមានការចូលរួមកាន់តែផុលផុសនិងទំហំកិច្ចសន្យាកាន់តែធំ។


ចំពោះដំណាំកៅស៊ូខេត្តត្បូងឃ្មុំ មានប្រវត្តិនៃការដាំកៅស៊ូចំណាស់ជាងគេ មានផ្ទៃដីដាំដុះច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក គន់ រត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំបញ្ជាក់ថា បច្ចុប្បន្នដំណាំកៅស៊ូកំពុងផ្តល់ជាប្រាក់ចំណូលដល់ប្រជាពលរដ្ឋដាំដុះកៅស៊ូជាង ៦ ម៉ឺនគ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ៥ ម៉ឺនហិកតា។ ក្រៅពីនេះ ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនចម្ការកៅស៊ូរដ្ឋដែលវិនិយោគឲ្យវិស័យឯកជនចំនួន ៤ ទីតាំង មានផ្ទៃដីជាង ៣ ម៉ឺនហិកតា។ ជារៀងរាល់ឆ្នាំកៅស៊ូទូទាំងខេត្តបានផ្តល់បរិមាណផលជាជ័រកកក្នុងចានប្រមាណ ១៦២ ០០០ តោន៕
អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


