ព័ត៌មានជាតិ
សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ
បច្ចុប្បន្ន មានសហគ្រាសចំនួន ៨ បាននិងកំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីជួយបង្កើនដល់ការនាំចេញផលិតផលជលផលរបស់ខ្លួនទៅទីផ្សារក្រៅស្រុក តាមរយៈការដាក់ចេញដំណើរការរបស់គម្រោង CAPFISH-Capture ដែលជួយគាំទ្របន្ថែមសម្រាប់សហគ្រាសក្នុងស្រុកដែលមានសក្តានុពលក្នុងស្រុកនាំចេញផលិតផល។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ក្នុងកម្មវិធីប្រគល់កញ្ចប់គាំទ្រជាផ្លូវការដល់សហគ្រាសជលផលក្រោយប្រមូលផលចំនួន ២៣ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ប្រព័ន្ធអង្កេតដានឌីជីថល ដែលមានឈ្មោះថា CamTrace នេះ អាចជួយឱ្យសហគ្រាសអាចនាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅស្រុក ខណៈដែលវាជួយឱ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផលបាន។
ក្នុងនោះ មានសហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធនេះ ហើយប្រសិនបើការអនុវត្តប្រព័ន្ធនេះកាន់តែច្រើនពីសំណាក់សហគ្រាសដែលមានសក្តានុពលនាំចេញផ្សេងទៀត នឹងពន្លឿនលទ្ធភាពនៃការនាំចេញផល ផលិតផលជលផលមានគុណភាពនិងសុវត្ថិភាពបានកាន់តែលឿនបន្ថែមទៀត។
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់និរន្តរភាព និងភាពប្រកួតប្រជែងរបស់វិស័យជលផលនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រគល់កញ្ចប់គាំទ្រជាផ្លូវការដល់សហគ្រាសជលផលក្រោយប្រមូលផលចំនួន ២៣ តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ដែលមានសហគ្រាសជាងពាក់កណ្តាលគ្រប់គ្រងដោយស្រ្តី។

កម្មវិធី ISF ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៤ ក្នុងគោលដៅគាំទ្រដល់សហគ្រាសជាង ១០០ ក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាពនិងគ្រប់គ្រងដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ គម្រោង CAPFISH-Capture គឺជាផ្នែកមួយនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដើម្បីលើកស្ទួយនិងកែលម្អប្រតិបត្តិការរបស់សហគ្រាសជលផលក្នុងស្រុក។

បន្ថែមពីលើកម្មវិធី VCIS របស់គម្រោង CAPFISH-Capture ដែលបាននិងកំពុងតែដំណើរការក្នុងការផ្តល់ការគាំទ្រជាសម្ភារបរិក្ខារ និងជំនួយបច្ចេកទេសដល់សហគ្រាស និងតួអង្គក្នុងខ្សែច្រវាក់តម្លៃ រួមទាំងអ្នកផ្គត់ផ្គង់ធាតុចូលកម្មវិធី ISF ផ្តល់ការគាំទ្រដល់ជាប្រាក់កម្ចី និងជំនួយបច្ចេកទេសសមស្រប ដើម្បីបង្កើនប្រសិទិ្ធភាពប្រតិបត្តិការ និងការកែច្នៃផល ផលិតផល ជលផលជារួម។ យុទ្ធវិធីនេះ រួមចំណែកបង្កើនផលិតភាពរបស់សហគ្រាស និងកែលម្អគុណភាព និងសុវត្ថិភាពរបស់ផលិតផល។
មិនតែប៉ុណ្ណោះ កម្មវិធីនេះ មានគោលដៅផ្តល់តម្លៃបន្ថែមនិងបង្កើនបរិមាណផ្គត់ផ្គង់ផលិតផលជលផលដែលមានសុវត្ថិភាព ដើម្បីធ្វើឲ្យកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ រួមទាំង សហភាពអឺរ៉ុបផងដែរ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


