Connect with us

ព័ត៌មានជាតិ

ស្ថាបនិក ផ្តៅ ម៉ាឃីត ​ជឿជាក់អនាគត​បរទេស​នឹងទទួល​ស្គាល់​គុណភាព​ផលិតផល​ ជា​យី​ហោ​របស់​ខ្មែរ

បានផុស

នៅ

អ្នក​ស្រី សី ម៉ូលីកា ជា​ស្ថាបនិក​ ផ្តៅ ម៉ាឃីត (PDAO MARKET) ​បាន​អះអាង​ថា បច្ចុប្បន្ន​ថ្វីត្បិត​តែ​ផលិតផល​ដែល​កែច្នៃ​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ នៅ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ទូលំ​ទូលាយ ប៉ុន្តែ​អ្នក​ស្រី​ជឿជាក់​ថា នាពេល​អនាគត​ផលិត​ផល​ខ្មែរ ផលិត​ឡើង​ដោយ​ដៃ​កូន​ខ្មែរ នឹង​ទទួល​បាន​ការ​ទទួល​ស្គាល់​ច្រើន​ដូច​ផលិត​ផល​បរទេស​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​សហគ្រាស​ ផ្តៅ ម៉ាឃីត អ្នក​ស្រី​ សី ម៉ូលីកា បាន​លើក​ឡើង​ថា PDAO MARKET ​ជា​សហគ្រាស​មួយ​ដែល​ផលិត​ និង​រចនា​ទៅ​លើ​ផលិត​ផល​​កែច្នៃ​ចេញ​ពី​កំប្លោក ល្ពាក់ និង​ឫស្សី ក្នុង​នោះ ការ​រចនា​ផ្តោត​​លើ​ការ​បន្ថែម​ភាព​ទាក់ទាញ​​ពិសេស និង​អារម្មណ៍​សិល្បៈ​ដល់​ការ​វេច​ខ្ចប់ ផលិតផល​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​មាន​តម្លៃ និង​មាន​តម្រូវ​ខ្លាំង​បំផុត​លើ​ខ្សែ​ចង្វាក់​ផលិតកម្ម។ ក្នុងនោះ សិប្បកម្ម​បាន​ជ្រើស​រើស​យក​​ឫស្សី ​ដោយ​កែច្នៃ​ឱ្យ​ចេញ​ទៅ​ជា​ប្រអប់ សំដៅ​ដល់​ការ​ការ​វេច ខ្ចប់​ផលិត​ផល​ខ្មែរ​នៅ​ក្នុង​កញ្ចប់​​ផលិត​ផល​របស់​ខ្មែរ​ ដោយ​ផ្តោត​តាម​​បែប​ប្រពៃណី​ដ៏​មាន​តម្លៃ រួមបញ្ចូល​នូវ​ភាព​ទាក់ទាញ​នៃ​សោភ័ណភាព សិល្បៈ​ហត្ថកម្ម និង​មុខងារ​ថ្មី ដើម្បី​បង្កើត​បទ​​​​ពិសោធន៍​ដ៏​ប្រណិត និង​មិន​អាច​បំភ្លេច​បាន​សម្រាប់​អ្នក​ប្រើប្រាស់។

កន្លង​មក​​ផលិត​ផល​ទាំង​អស់​នេះ ​គឺ​មាន​ប្រជាជន​កម្ពុជា​តិច​តួច​ខ្លាំង​បំផុត​ដែល​បាន​ស្គាល់ និង​​បាន​ប្រើប្រាស់​នូវ​ផលិត​ផល​កែច្នៃ​ដោយ​ដៃ​ប្រជាជន​ខ្មែរ។​ បច្ចុប្បន្ន​ បើ​ទោះ​បី​ផលិត​ផល​ដែល​បាន​កែច្នៃ​ឡើង​ដោយ​ដៃ​កូន​ខ្មែរ​នៅ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​បាន​ទូលំទូលាយ​ដូច​ផលិត​ដទៃ​ក៏​ដោយ​ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​ អ្នក​ស្រី​ជឿ​ថា​ផលិត​ផល​របស់​កូន​ខ្មែរ​នឹង​អាច​ឈាន​ដល់​ការ​ទទួល​ស្គាល់​ច្រើន​ជាក់​ជា​មិន​ខាន។

បើ​តាម​អ្នកស្រី សី ម៉ូលីកា នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​គាំ​ទ្រ ហាក់​បី​ដូច​ជា​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​ទៅ​ផលិត​ផល​ដែល​បាន​កែច្នៃ​ចេញ​ដោយ​ដៃ​កូន​ខ្មែរ​។ ជាក់ស្តែង​បច្ចុប្បន្ន​ ផលិត​ផល​ដែល​បាន​កែច្នៃ​ចេញ​ពី PDAO MARKET មាន​អ្នក​ទទួល​ស្គាល់​ច្រើន​តាម​រយៈ​គុណភាព តម្លៃ​សម​រម្យ​ និង​​ការ​ផលិត​ផល​មាន​ស្រេច​នៅ​ក្នុង​ដៃ​ បើ​ទោះ​បី​ជា​មាន​ការ​បញ្ជា​ទិញ​ច្រើន​បែប​ណា​ក៏​នៅ​តែ​អាច​ផលិត​ដើម្បី​​​ឆ្លើយ​តប​ទាន់​តាម​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ស្រុក​។

ម្ចាស់​ស្ថាបនិក​​រូប​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា «បច្ចុប្បន្ន​នេះ ផលិត​ផល​ដែល​កែច្នៃ​ចេញ​ពី PDAO MARKET មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ច្រើន ប៉ុន្តែ​នៅ​មិន​ទាន់​មាន​តម្រូវ​ការ​សម្រាប់​ទីផ្សារ​ខាង​ក្រៅ​នៅ​ឡើយ​ទេ​»

«​ទីផ្សារ​ក្នុង​ស្រុក​មាន​ការ​បញ្ជា​ទិញ​ច្រើន ដូច​ជា​នៅ​រដូវ​កាល​បុណ្យ​ទាន តាម​ស្ថាប័ន​ សហគ្រាស ក្រុម​ហ៊ុន មាន​ការ​បញ្ជា​ទិញ​ច្រើន ដោយ​ភាគ​ច្រើន​​សម្រាប់​ជា​ការ​ដូរ​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក ឬ​ដៃ​គូរ​សហការ​នានា»។ អ្នក​ស្រី ម៉ូលីកា បន្ថែម​បែប​នេះ។

ជា​មួយ​គ្នា​នេះ សម្រាប់​ការ​បញ្ជា​ទិញក្នុងស្រុក​ អ្នក​ស្រី ម៉ូលីកា បាន​បន្ត​ថា បើ​ទោះ​បី​ជា​មាន​ការ​បញ្ជា​ទិញ​ច្រើននៅ​ក្នុង​ថ្ងៃ​តែ​មួយ​ក៏​ដោយ ក៏​ខាង​សហគ្រាស​របស់​អ្នក​ស្រី​អាច​ធ្វើ​ការ​ផលិត​បាន​ទាន់​ពេល​វេលា​សម្រាប់​ភ្ញៀវ។

អ្នក​ស្រី បាន​អះអាង​ថា «PDAO MARKET ក៏​មាន​ការ​សហការ​ផ្ទាល់​ជា​មួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ក្នុង​ការ​ប្រកាស​ ក៏​ដូច​ជា​ស្នើ​សុំ​ការ​ការ​ពារ​ម៉ូត និង​មាន​បិទ​ស្លាក​​សញ្ញា​ត្រឹម​ត្រូវ។ មាន​ន័យ​ថា Collection របស់​ PDAO MARKET មាន​ការ​ពារ និង​ធានា​បាន​ច្បាស់​លាស់ មាន​ឈ្មោះ​សម្គាល់​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ជឿ​ទុក​ចិត្ត​បាន​ គ្រប់​របស់​ដែល​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​»

ក្នុង​នាម​ជា​ម្ចាស់​ស្ថាបនិក​ខ្មែរ​មួយ​រូប​ អ្នក​ស្រី​ក៏​​អរគុណ​ដល់​អ្នក​ប្រើប្រាស់​ផ្ទាល់ ​ដែល​បាន​ជឿ​ទុក​ចិត្ត​លើ​ផលិត​ផល​របស់​ខ្មែរ​ មាន​ផ្លាក​យីហោ​ត្រឹម​ត្រូវ ជា​ Brand name របស់​កូន​ខ្មែរ​ផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម