ព័ត៌មានជាតិ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្ញើសាររំលែកទុក្ខពលរដ្ឋ៣រូប ដែលស្លាប់ក្នុងហេតុការណ៍លិចទូក នៅស្រុកចិត្របុរី ខេត្តក្រចេះ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានផ្ញើលិខិតរំលែកទុក្ខចំពោះគ្រួសារពលរដ្ឋចំនួន៣រូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូក នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ លោកនេត្រ ភក្ត្រា បានសម្តែងការសោកស្តាយចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន ៣រូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដឹកដំឡូងមីឆ្លងកាត់ទន្លេឆ្ពោះទៅកាន់ទីផ្សារហើយជួបភ្លៀងខ្យល់ខ្លាំង។ តាមរយៈលោក យ៉ិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានយកលិខិតរំលែកទុក្ខនិងបច្ច័យរបស់លោករដ្ឋមន្ត្រី ចូលរួមបន្ថែមជូនក្រុមគ្រួសារសព។

គួរជម្រាបថា នៅវេលាម៉ោង១៤និង២០នាទីថ្ងៃទី២០ កញ្ញា ជនរងគ្រោះមានគ្នាចំនួន៥នាក់ធ្វើដំណើរលើទូកមួយគ្រឿង ដឹកដំឡូងមី មកដល់ចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ក៏បានជួបប្រទះភ្លៀង និងខ្យល់ខ្លាំងបង្កើតជារលកទឹកធំៗវ៉ៃទូកឲ្យលិចតែម្តង។ ជនរងគ្រោះ ក្នុងឧបទ្ទវហេតុខាងលើ មានចំនួន៥នាក់ ខណៈមាន២នាក់ រួចផុតជីវិត និងបីនាក់ទៀត លិចបាត់ទៅក្នុងទឹក បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធកម្លាំងប្រដាប់អាវុធ លោកអភិបាលស្រុក អភិបាលរង បានរកឃើញសាកសព ចំនួន២នាក់ នៅរសៀលថ្ងៃដដែល លុះព្រឹកឡើងថ្ងៃទី២១ កញ្ញា ទើបរកឃើញសពម្នាក់ទៀត។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ លោកនេត្រ ភក្ត្រា ក៏បានអរគុណអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះ និងបានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព។ សូមបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំង៣រូបបានទៅកាន់សុគតិភព៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


