ព័ត៌មានជាតិ
ស្តាប់អាជ្ញាធរខេត្តព្រះសីហនុ ពន្យល់ពីករណីស្ត្រីជនជាតិចិន និងតៃកុងឡានទាំងពីរនាក់
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ កាលពីម្សិលមិញ បានពន្យល់ពីករណី ដែលអាជ្ញាធរសម្រេចចាត់វិធានការ ដោយបណ្តេញស្ត្រីជនជាតិចិនម្នាក់ និងពិន័យតៃកុងរថយន្ត២នាក់ ដែលបានឃុបឃិតគ្នាលាក់បំពួន ដឹកមនុស្សចេញពីតំបន់ ដែលមានការប្រឈម ទៅកាន់តំបន់មួយទៀត ហើយស្ត្រីជនជាតិចិននោះ នឹងត្រូវបណ្តេញចេញពីកម្ពុជាមិនឲ្យត្រឡប់វិញជារៀងរហូត ចំណែកតៃកុងរថយន្តទាំង២នាក់ នឹងទទួលរងការពិន័យពី១០លាន ទៅ៥០លានរៀល។

លោក ឃាង ភារម្យ បានថ្លែងប្រាប់កម្ពុជាថ្មីថា ស្ត្រីជនជាតិចិននោះ មិនជាប់នៅក្នុងការធ្វើចត្តាឡីស័កទេ ហើយបំណងរបស់គាត់ គឺឆ្លងពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ដោយប្រើមធ្យោបាយតាក់ស៊ី ហើយនៅពេលទៅដល់ពាក់កណ្ដាលផ្លូវ បានចុះពីតាក់ស៊ីឡើងជិះរថយន្តដឹកទំនិញ។ លោកបញ្ជាក់ថា ស្ត្រីជនជាតិចិននេះ មានឥរិយាបថមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត ពីព្រោះរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងជាផ្លូវការរួមទាំងបិទច្រកនៅក្នុងខេត្តព្រះសីហនុទៀតផង លើកលែងតែរថយន្តដឹកទំនិញប៉ុណ្ណោះ ហើយការធ្វើបែបនេះ ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ពីក្នុងចេញទៅខាងក្រៅ និងអ្នកពីខាងក្រៅមកទទួលយកនៅខាងក្នុង។ ដូច្នេះឥរិយាបថ នៃការមិនគោរពច្បាប់ទម្លាប់នៅក្នុងខេត្ត ជាពិសេសសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក៏ដូចជាសេចក្តីណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរិតត្បិតការចេញចូលក្នុងខេត្តព្រះសីហនុ ដែលជាតំបន់មានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ហើយការសម្រេចបណ្ដេញចេញនេះ គឺអនុវត្តចំពោះបុគ្គល ដែលមិនគោរពច្បាប់ មិនគោរពសេចក្តីជូនដំណឹង ឬការអំពាវនាវរបស់អាជ្ញាធរតែប៉ុណ្ណោះ។

ដោយឡែកចំពោះ តៃកុងតាក់ស៊ី និងតែកុងរថយន្តដឹកទំនិញ លោក ឃាង ភារម្យ បានបញ្ជាក់ថា គាត់បានល្មើសទៅនឹងមាត្រា១១ នៃអនុក្រឹត្យលេខ២៧ គឺគាត់ឃុបឃិត សមគំនិតនៅក្នុងការលាក់បំពួន ដឹកមនុស្សចេញពីតំបន់ ដែលមានការដែលមានការប្រឈម ទៅតំបន់មួយទៀត ដូច្នេះអ្នកដែលត្រូវរងការពិន័យនេះ គឺតៃកុងឡានទាំងពីរ ហើយសម្រាប់ស្ត្រីជនជាតិចិននោះ មិនទទួលរងការពិន័យទេ តែគាត់ត្រូវទទួលរងការបណ្ដេញចេញពីកម្ពុជា។
គួររំលឹកថា កាលពីវេលាម៉ោង១១ និង៥១ នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 តែត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំសស្រួច ឃាត់បាន និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើម ដើម្បីធ្វើចត្តាឡីស័ក។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ចំពោះវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះ ស្ត្រីជនជាតិចិន បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។ ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី១០.០០០.០០០ (ដប់លាន) រៀលទៅ៥០.០០០.០០០ (ហាសិបលាន) រៀល ដែលការពិន័យនេះ ដោយយោងទៅតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ (អ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័ក ឲ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក)។


គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សរុបចំនួន១០៧៨១នាក់ ត្រូវបានយកសំណាក ក្នុងនោះស្រីចំនួន៤៦១៣នាក់ ហើយក្នុងសំណោមអ្នកពាក់ព័ន្ធទាំងនោះ មានអ្នកវិជ្ជមានសរុបចំនួន១២៩នាក់ ស្ត្រី៥៣នាក់ ជាសះស្បើយ១១នាក់ កំពុងព្យាបាល១១៨នាក់៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ស្រ្តីចិនចំណាយប្រាក់ ៣០០ ដុល្លារ ជម្លៀសខ្លួនចេញពីខេត្តព្រះសីហនុ មកភ្នំពេញ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់