ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវដល់និយោជកនិងកម្មករអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់និ យោជក និងកម្មករនិយោជិតនៅតាមសហគ្រាសគ្រឹះស្ថានទាំងអស់អនុវត្តវិធានការរបស់ក្រសួង សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលចូលសហគមន៍កាន់តែទ្រង់ទ្រាយធំ។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានអ្នកឆ្លងកូវីដ១៩បានកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង៦០០នាក់ដែលភាគច្រើននៅបណ្តារាជធានីខេត្តដែលមានរោង ចក្រសហគ្រាសច្រើន ក្នុងនោះរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុជាដើម។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះនៅថ្ងៃនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា«ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតដល់និយោជគ និងកម្មករនិយោជិត នៅតាមសហគ្រាសគ្រឹះស្ថាន ទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីវិធានការបង្ការជំងឺកូវិដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃ២០កុម្ភៈដើម្បីសុខភាពនិងប្រក្រតីភាព ផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនយោជិត»។

ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះក្រសួងការងារបានណែនាំដល់ម្ចាស់ឬនាយករោងចក្រសហគ្រាសនិងកម្មករនិយោជិតត្រូវរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាលជាពិសេសវិធានការ៣ការពារ ដូចជាពាក់ម៉ាសការលាងដៃនិងរក្សាការគំលាតសុវត្ថិភាពសង្គមនិងវិធានការ៣កុំដូចជាកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់ កុំទៅកន្លែងមានមនុស្សច្រើនកុះករដែលមិនដឹងប្រភពច្បាស់លាស់និងកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា។
ក្រសួងបានណែនាំបន្តទៀតថា មិនត្រូវអនុញ្ញាតឱ្យបុគ្គលដែលមិនមែនជាអ្នកគ្រប់គ្រងឬកម្មករនិយោជិតឬមន្ត្រីមានសមត្ថកិច្ចចេញចូលបរិវេណរោងចក្រសហគ្រាសដាច់ខាត។ទន្ទឹមនោះត្រូវក្តាប់នូវប្រវត្តិនៃការធ្វើចត្តាឡីស័កនិងស្ថានភាពសុខភាពរបស់បុគ្គលដែលទើបវិលត្រឡប់មកពីបរទេសឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឲ្យចូលធ្វើការ។
ត្រូវផ្ដល់ព័ត៌មានទៅក្រសួងស្ថាប័នជាបន្ទាន់ក្នុងករណីមានរោគសញ្ញាសង្ស័យណាកើតឡើងចំពោះកម្មករនិយោជិតរបស់ខ្លួននិងត្រូវអប់រំណែនាំនិងលើកទឹកចិត្តឱ្យគ្រប់បុគ្គលិកកម្មករនិយោជិតទាំងអស់កុំគេចវេះពីការធ្វើចត្តាឡីស័កដែលការគេចវេះនេះនឹងនាំឲ្យមានហានិភ័យដល់ខ្លួនឯងផងសុខភាពសាធារណៈផងនិងត្រូវទទួលរងពិន័យអន្តរការណ៍ផង៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


