ព័ត៌មានជាតិ
បណ្ណបើកបរជាតិ ប្តូរទៅបណ្ណអនុញ្ញាតបើកបរអន្តរជាតិទាមទារឯកសារអ្វីខ្លះ? តម្លៃសេវាប៉ុន្មាន?
ការប្តូរបណ្ណបើកបរជាតិ គឺអាចស្នើសុំប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន ដោយគ្រាន់តែតម្រូវឱ្យមានឯកសារចាំបាច់មួយចំនួន និងត្រូវចំណាយលើថ្លៃសេវា ២៥០ ០០០ រៀល ប៉ុណ្ណោះ។

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន របៀបស្នើរសុំពីបណ្ណបើកបរជាតិ ប្តូរទៅបណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺគ្រាន់តែយកបណ្ណបើកបរជាតិរបស់លោកអ្នក ដោយភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនរួមមាន៖
-បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)។
-លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង១៥ថ្ងៃ (ករណីបណ្ណបើកបរបានប្រឡងនៅកម្ពុជា សម្រាប់ជនបរទេស)។
-លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)។
-រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក ។

បើតាមក្រសួងសាធារណការ អ្នកមានបណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចបើកបរបាននៅតាមបណ្ដាប្រទេសហត្ថលេខី (៩៩ប្រទេស) បណ្ណបើកបរអន្តរជាតិមានសុពលភាព ១ឆ្នាំ ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។
សម្រាប់ព័ត៌មានលម្អិត អាចទមនាក់ទំនង (Hotline) ក្រសួងវាប តាមរយៈលេខ 1275 ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


