ព័ត៌មានជាតិ
បណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចប្រើបានប្រទេសណាខ្លះ?
បណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចប្រើសម្រាប់បើកបរបាន ៩៩ប្រទេស រួមមាន សហរដ្ឋអាមេរិក ថៃ វៀតណាម សិង្ហបុរី អូស្ត្រាលី បារាំង ឥណ្ឌា ហ្វីលីពីន អ៉ីតាលី ជប៉ុន និងប្រទេសហត្ថលេខីដទៃទៀត ហើយបណ្ណអនុញ្ញាតបើកបរ អន្តរជាតិនេះ គឺមានសុពលភាព ១ឆ្នាំ។ នេះបើយោងតាមចេញផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមក្រសួងសាធារណការ បណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺអាចប្រើប្រាស់បាននៅគ្រប់បណ្ដាប្រទេសហត្ថលេខីលើ អនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(៩៩ប្រទេស) ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ដោយគ្រាន់តែស្នើរសុំប្តូរបណ្ណបើកបរជាតិ ទៅជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិប៉ុណ្ណោះ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសាធារណការ បានចេញផ្សាយជម្រាបពីការស្នើរសុំប្តូរពីបណ្ណបើកបរជាតិ ទៅជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដោយគ្រាន់តែតម្រូវឱ្យមានបណ្ណបើកបរ (ច្បាប់ដើម) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) និងរូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក ដោយអស់កម្រៃសេវា ២៥០.០០០ រៀល៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


