ព័ត៌មានជាតិ
វិទ្យាល័យចំនួនពីរនៅខេត្តក្រចេះ មានសិស្សពូកែជាប់និទ្ទេស A ច្រើនជាងគេ
វិទ្យាល័យ សិលាវេទី គាតឈន់ ឆ្នាំ ២០២៤ មានបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ជាប់លេខរៀងទី២ នៅទូទាំងខេត្តក្រចេះ ខណៈដែលវិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ ជាប់លំដាប់ថ្នាក់លេខរៀងទី១។
លោក ជុត ចាន់ណាក់ នាយកវិទ្យាល័យសិលាវេទី គាតឈន់ បានប្រាប់ឲ្យដឹងថា ក្នុងនាមលោកជានាយកវិទ្យាល័យសិលាវេទី គាតឈន់ លោកពិតជាមានក្តីរំភើបរីករាយជាខ្លាំង ដោយសារឆ្នាំនេះ វិទ្យាល័យ សិលាវេទី គាតឈន់ សិស្សប្រឡងជាប់សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិច្រើនជាងឆ្នាំមុន។

នាសម័យប្រឡង ៨ តុលា ឆ្នាំ២០២៤នេះ វិទ្យាល័យ សិលាវេទី គាតឈន់ មានបេក្ខជនមកប្រឡងសរុបចំនួន ២៨៤ នាក់ ស្រី ១៥៤នាក់។ បេក្ខជនប្រឡងជាប់ សរុបមានចំនួន ២១៨នាក់ ក្នុងនោះស្រី ១១៩នាក់។ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួនសរុប ១៦នាក់ ស្រី ៩នាក់, និទ្ទេស B សរុបចំនួន ២៦នាក់ ស្រី ១៨នាក់, និទ្ទេស C ចំនួន ៥២នាក់ ស្រី ៣០នាក់, និទ្ទេស D ចំនួន ៧០នាក់ ស្រី ៣៧នាក់ និងនិទ្ទេស E សរុបចំនួន ៥៤នាក់ ស្រី ២៥នាក់។

ទន្ទឹមនឹងការទទួលបានលទ្ធផលល្អប្រសើរនេះ លោក ជុត ចាន់ណាក់ បានបញ្ជាក់ថា កើតពីការពង្រឹងវិន័យទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ការចូលរួមពីអាណាព្យាបាល យកចិត្តទុកដាក់ក្នុងការតាមដានការសិក្សារបស់កូនឲ្យជាប់ជាប្រចាំ កុំបោះចោល ខិតខំជម្រុញការសិក្សា កាលណាតែមិនយកចិត្តទុកដាក់តាមដានទេនោះ ការសិក្សារបស់សិស្សនឹងចុះខ្សោយ។
លោក ជុត ចាន់ណាក់ បានបញ្ជាក់បន្ថែមថា នៅក្នុងរយៈវិស្សមកាលខ្លី សិស្សជាច្រើនបានរៀបចំផែនការសិក្សារបស់ខ្លួន ជាស្វ័យសិក្សា ដោយបង្កើតជាក្រុម រៀននៅក្នុងបណ្ណាល័យធំទូលាយ មានកង្ហារ និងWi-Fi ព្រមទាំងមានសម្ភារៈសិក្សាគ្រប់គ្រាន់ ផ្តល់ភាពងាយស្រួលដល់សិក្សាក្នុងការសិក្សាស្រាវជ្រាវឯកសារមេរៀន៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


