ព័ត៌មានជាតិ
អភិបាលរាជធានីប្រគល់ឧបករណ៍មួយចំនួនសម្រាប់បម្រើឲ្យការត្រួតពិនិត្យជាតិអាកុល ជូនស្នងការនគរបាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឧបករណ៍សម្រាប់បម្រើឲ្យការត្រួតពិនិត្យជាតិអាកុលដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ មួយចំនួន ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកឃួង ស្រេង ប្រគល់ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់លើការអនុវត្តការងារ ត្រួតពិនិត្យជាតិអាកុលទៅលើអ្នកបើកបរយាន្តយន្តគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលឧបករណ៍ខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ។

ឧបករណ៍ដែលបានឧបត្ថម្ភដោយលោកឃួង ស្រេងខាងលើនេះ រួមមានម៉ាស៊ីនសំរាប់វាស់ជាតិអាកុលចំនួន ១៦គ្រឿង ម៉ាស៊ីនព្រីនលទ្ធផលជាតិអាកុលចំនួន ១៦គ្រឿងនិងបំពង់ផ្លុំចំនួន៥០០បំពង់។

លោកឃួង ស្រេង នៅក្នុងឱកាសនោះបានមានប្រសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចប៉ូលិសទាំងអស់ត្រូវបន្តដាក់គោលដៅដើម្បីពិនិត្យជាតិអាកុល និងបន្តការខិតខំប្រឹងប្រែងលើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះដែរ លោកចេវ ហាក់ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តដាក់របស់លោកឃួង ស្រេង ដែលបានប្រគល់នូវឧបករណ៍សម្រាប់វាស់ជាតិអាល់កុលមួយកំប្លេមកស្នងការនគរបាលរាជធានីភ្នំពេញ។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះបទល្មើសគ្រប់ប្រភេទ បានថយចុះ ចំណែកឯបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក៏បានខូចចុះជាមួយគ្នានេះផងដែរ៕
ដោយ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


