ព័ត៌មានជាតិ
អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលអំណោយពីសាខាកាកបាទក្រហម
លោក អ៊ិត លឿ អតីតៈប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ទាយមានជ័យ និងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមុនដំបូងគេបង្អស់ក្រោយពីលោកចូលនិវត្តរហូតមកដល់សព្វថ្ងៃនេះក្រុមគ្រួសារលោកមានជីវភាពក្រីក្រហើយមានជំងឺបៀតបៀនផងនោះ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោក លី សារី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអមដំណើរជាមួយក្រុមការងារជាច្រើននាក់បាននាំ យកអំណោយរបស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យយកទៅជូនក្រុមគ្រួសារ លោក អ៊ិត លឿ ដោយផ្ទាល់ដៃស្ថិតនៅ ភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សម្ភារៈដែលជាអំណោយរួមមានអង្ករ៥០គីឡូក្រាម មី១កេស ទឹកផ្លែឈើ១កេស ត្រីខ២យួរ ទឹកត្រចៀកកាំ១យួរ ទឹកដោះគោឆៅ៣ឡូប្រេងឆា១ដប ទឹកសុទ្ធ២កេស និងថវិការចំនួន៦៥ម៉ឺនរៀល។លោក លី សារី បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា លោក អ៊ិត លឿ កាលគាត់មិនទាន់ចូលនិវត្តជាបុគ្គលមួយរូបបម្រើគណៈបក្សប្រជាជនយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្តមិនថាព្យុះព្យូមាយ៉ាងណាក៏លោកខិតខំបម្រើគណៈបក្សប្រជាជនដោយមិនខ្លាចនឿយហត់ឡើយរហូតដល់គាត់បានឡើងធ្វើប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ទាយមានជ័យនិងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទៀតផងរហូតដល់ថ្ងៃចូលនិវត្ត។

លោក លី សារី បានមានប្រសាសន៍បន្តទៀតថា អំណោយទាំងអស់នេះវាមានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌ដែលដឹកនាំដោយ លោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសារក្រីក្រដូចគ្រួសារលោកអ៊ិត លឿ នេះជាដើម។
លោក លី សារី បានធ្វើការផ្ដាំផ្ញើដល់គ្រួសារលោក អ៊ិត លឿ ដែលបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្រូវចេះថែរក្សាខ្លួនជៀសវាងអំពីជំងឺបៀតបៀនគ្រួសារនីមួយៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗជាសមិនផុតឡើយ។

លោកបានបន្តទៀតថា សព្វថ្ងៃនេះឲ្យតែប្រធានសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ មេភូមិ មេឃុំ រាយការណ៍មកថាមានប្រជាពលរដ្ឋជួបការលំបាកក្រុមការងារនិងនាំយកអំណោយទៅចែកជូនដល់ផ្ទះជនក្រីក្រទាំងអស់តែម្តងមិនប្រកាន់និន្នាការនយោបាយបក្សនេះបក្សនោះឡើយ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


