ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យបន្តរឹតបន្តឹងវិធានការច្បាប់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសបន្តរឹតបន្តឹងវិធានការច្បាប់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ កុំឱ្យរួចពីសំណាញ់ច្បាប់ឱ្យសោះ។

ក្នុងនាមជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខ្វាយខ្វល់ចំពោះសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលបានរងរបួស និងបាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំរៀងរាល់ថ្ងៃ។
ឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល៩ខែ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានកត់សម្គាល់កត្តាចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានចំនួន២ គឺកត្តាមនុស្ស និងកត្តាយានយន្ត។

ក្នុងន័យនេះ លោក បានជំរុញឱ្យថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បង្កើនការអប់រំផ្សព្វផ្សាយ ត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍ ព្រមទាំងជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការសកម្មភាព ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ពីលទ្ធផលក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤កន្លងទៅនេះ ដែលគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តជំរុញការងារយ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ រួមមានការចាត់តាំងអនុវត្តយ៉ាងសកម្មផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១- ២០៣០ ការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ ការបន្តរឹតបន្តឹងអនុវត្តច្បាប់ បន្តផ្សព្វផ្សាយអប់រំច្បាប់ ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កិច្ចប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ការគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ បន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការបង្កើនទំនាក់ទំនងជាតិ និងអន្តរជាតិលើវិស័យសុវត្ថិភាពចរាចរណ៍។

ផ្អែកតាមរបាយការណ៍ ក្នុងឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះគួរឱ្យកត់សម្គាល់ ទោះបីជាកំណើននៃការប្រើប្រាស់យាន្តយន្តមានការកើនឡើង និងធ្វើឱ្យមានភាពមមាញឹកនៅតាមដងផ្លូវក្តី។ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន១៩៧លើក ស្មើ ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១ ១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ ៩% (២៩៦២នាក់/៣២៦៩នាក់) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ថ្វីត្បិត តែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថមថយនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


