ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យមន្ទីរព័ត៌មានបង្កើនការផ្សព្វផ្សាយពីសមិទ្ធិផល និងសក្តានុពលក្នុងដែនដីរបស់ខ្លួន
មន្ទីរព័ត៌មានរាជធានីខេត្តត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបំពេញមុខងារស្នូលរបស់ខ្លួនចំនួន ២ គឺដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងខេត្ត និងដើរតួនាទីជាអង្គគាំទ្រក្នុងមុខងារផ្នែកទំនាក់ទំនងសាធារណៈដល់រដ្ឋបាលខេត្តនិងមន្ទីរជំនាញចំណុះខេត្តក្នុងការផ្សព្វផ្សាយពីគោលនយោបាយសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធិផលនិងការអភិវឌ្ឍនានាក្នុងខេត្តរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទូទៅដើម្បីឱ្យពួកគាត់បានជ្រាប យល់ដឹងឱ្យបានទូលំទូលាយ។

នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានរាជធានី ខេត្ត នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា មន្ទីរព័ត៌មាន ត្រូវបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវតែសកម្ម មោះមុតនឹងការងារដោយផ្អែក លើទស្សនាទាន គឺរួមគិត រួមផ្តល់យោបល់ រួមធ្វើ និងជំរុញការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនូវព័ត៌មានលេចធ្លោររបស់ រាជធានី ខេត្ត រៀងៗខ្លួនលើគ្រប់មធ្យោបាយ និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការធ្វើឱ្យក្រសូងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលមួយប្រកបដោយភាពសកម្ម បុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព។ លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិមានភាពចាំបាច់ណាស់សម្រាប់បម្រើចិត្តសាស្ត្រ និងការគ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រូវតែខិតខំពង្រឹងនូវយន្តការដ៏សំខាន់នេះ ដែលជាកម្លាំងរួមសម្រាប់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា ។
លោក រដ្ឋមន្ត្រី បានជំរុញដល់មន្ទីរព័ត៌មានទាំងបន្តរួមសហការសាមគ្គីគ្នា ផ្លាស់ប្តូរការផ្សព្វផ្សាយព័ត៌មានទៅវិញទៅមកឱ្យបានឆាប់រហ័ស តាមគ្រប់មធ្យោបាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ត្រឹមត្រូវទាន់ពេលវេលា និងចូលរួមទប់ស្កាត់និងបង្ការព័ត៌មានមិនពិត ដែលបង្កើតឡើងដោយក្រុមទុច្ចរិតក្នុងបំណងបំភ្លៃ បំផ្លើស បំភ័ន្តសាធារណមតិ បំភ្លៃការពិតពីកម្ពុជា។

នៅក្នុងឱកាសនេះដែរ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូននូវសម្ភារៈបម្រើឱ្យការងារផលិតនិងផ្សព្វផ្សាយព័ត៌មាន ដល់មន្ទីរព័ត៌មានខេត្តរាជធានីចំនួន ២៥ ដោយក្នុងមួយមន្ទីរទទួលបាន ម៉ាសុីនថតវីដេអូ ១គ្រឿង ជើងកាមេរ៉ា ម៉ាសុីនថតរូប ១ គ្រឿង កុំព្យូទ័រ ១គ្រឿង រួមទាំងសម្ភារៈមួយចំនួនផ្សេងទៀត៕




-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


