ព័ត៌មានជាតិ
កម្ពុជា បន្តដេញវៀតណាម៦នាក់ទៀត ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ចេញពីប្រទេស
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅ សមត្ថកិច្ចកម្ពុជា បានបន្តបណ្ដេញជនជាតិវៀតណាមចំនួន៦នាក់ទៀត ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ចេញពីប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលទើបនឹងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក នាថ្ងៃទី០២ ខែធ្នូ នេះ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមរយៈនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្ដេញជនជាតិវៀតណាម៦នាក់ ក្នុងនោះស្រី១នាក់ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមល្មើសច្បាប់ទាំងនេះ គឺខ្លួនទទួលបានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ជាការកត់សម្គាល់ កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់កម្ពុជាចេញពីប្រទេស។ ក្នុងខែវិច្ឆិកា កម្ពុជា បានបណ្ដេញជនជាតិវៀតណាមចំនួន៩៧នាក់ចេញពីប្រទេស ដែលប្រព្រឹត្តបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែន។
គួរឱ្យដឹងថា នៅក្នុងខែតុលា កម្ពុជា បានបណ្ដេញជនជាតិវៀតណាមចំនួន៨២នាក់ចេញពីប្រទេស ដែលជាប់ពាក់ព័ន្ធនឹងករណីស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅធ្វើការដោយខុសច្បាប់។

កាលពីខែកញ្ញា កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន២លើក ដែលមានជនជាតិវៀតណាមសរុប៨១នាក់៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


