ព័ត៌មានជាតិ
កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស
អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី០៥ ខែកុម្ភៈ នេះ បណ្តេញជនជាតិវៀតណាមសរុបចំនួន ២៤នាក់ (ស្រី២នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ការបណ្ដេញចេញជនជាតិវៀតណាមទាំងនេះ ធ្វើឡើងតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនដែលត្រូវបណ្ដេញចេញទាំងនេះ គឺទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៦នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្ត កំពតចំនួន ៤នាក់ និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១៤នាក់ ស្រី២នាក់។
ជាការកត់សម្គាល់ កាលពីខែមករា កន្លងទៅ កម្ពុជា បានបណ្ដេញជនជាតិវៀតណាមចំនួន ចេញប្រទេស។ ក្នុងនោះបណ្ដេញចេញជាលើកទី១ កាលពីថ្ងៃទី ទី១០ ខែមករា ឆ្នាំ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ធ្លាប់បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន៣៥នាក់ ដែលជាប់ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

បណ្ដេញចេញជាលើកទី២ កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៤នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចេញពីប្រទេស តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។
លើកទី៣ បណ្ដេញជនជាតិវៀតណាមចំនួន៨២នាក់ចេញពីប្រទេស ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទឃាតកម្មគិតទុកជាមុន, បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច)៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


