Connect with us

ព័ត៌មានជាតិ

លទ្ធផល​ផ្លូវការ អតីត​សង្ឃ កក្កដា សោភ័ណ្ឌ សង្ស័យ​ខ្លួនឯង តេស្ត​ឆ្លង​កូវីដ ១៩

បានផុស

នៅ

លោក កក្កដា សោភ័ណ្ឌ បាន​ទទួល​លទ្ធផល​ពី​គ្រូពេទ្យ​មាន​វិជ្ជមាន​កូវីដ ១៩។ អតីត​សង្ឃមួយ​រូប​នេះ​បាន​ប្រាប់​ថា៖ “អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិកាណ៍​ ២០ កុម្ភៈ បាន​ឆ្លង​ចូលសហគមន៍​កាន់តែធ្ងន់ធ្ងរ​ ហើយ​តារា​សិល្បៈ​មួយ​ចំនួន​ក៏​បានរងគ្រោះ​។ បើតាម​ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្ត គិតមកត្រឹមរសៀលថ្ងៃទី១៤ខែមីនាឆ្នាំ២ ០២១ មានតារាសិល្ប:របស់ខ្មែរផ្នែកចម្រៀង ពិធីការិនី ផលិតករ ដឹកនាំសម្តែង និងកំប្លែងដែលឆ្លងជំងឺកូវីដ-១៩ មានចំនួនរហូតដល់​១១នាក់ហើយ។

ក្នុង​នោះ​ក្រុម​តារាចម្រៀង​ល្បីៗ​ប្រចាំ​ផលិតកម្ម​ហង្សមាស រួមទាំងផលិតករ អ្នកដឹកនាំសម្តែង ពិធីការិនី ៧រូប បាន​ឆ្លងជំងឺកូវីដ-១៩គិតត្រឹមថ្ងៃទី១២ មីនា។ ចំណែក តារាកំប្លែងCTNអ្នកនាង ស្រីអ៊ិត ឆ្លងកូវីដ-១៩ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម