Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យណែនាំដល់តំណាងអាជីវករលក់ដូរ តាមបណ្ដោយផ្លូវ ១៣០០

បានផុស

នៅ

អភិបាល​ខណ្ឌ​ឫស្សីកែវ ចុះ​ពិនិត្យ​ទីតាំង​លក់ដូរ​បណ្ដោះអាសន្ន​ដែល​អាជ្ញាធរ​ខណ្ឌ​បាន​រៀបចំ​ជូន​អាជីវករ​ឲ្យ​មក​លក់​នៅ​តាម​បណ្ដោយ​ផ្លូវ ១៣០០ ទល់​មុខ ក្រសួង​ដែនដី ដើម្បី​បញ្ចៀស​ការ​កកស្ទះ​សោភ័ណភាព​តាម​ដង​ផ្លូវ ក្នុង​មូលដ្ឋាន និង រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ​ជានិច្ច ជៀសវាង​បង្ក​ភាព​រញ៉េរញ៉ៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី លោក ជិត ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ កម្ពុជា​ថ្មី ដឹង​ថា ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នក​លក់ដូរ​លើ​ដី​ចំណី​ផ្លូវ​មែន តែ​ប្រជាពលរដ្ឋ​ភាគច្រើន មាន​ការ​សាទរ​ដល់​កងកម្លាំង​សន្តិសុខ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ ដូច្នេះ​ត្រូវ​អនុវត្ត​តាម​មតិ​ភាគច្រើន និង បញ្ឈប់​ការ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដាក់​តាំង​លក់​ប្រកប​របរ​អាជីវកម្ម ដើម្បី​ចូលរួម​ថែរក្សា​សោភ័ណភាព សុវត្ថិភាព របៀបរៀបរយ ក្នុង​មូលដ្ឋាន​ខណ្ឌ នៃ​រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ណែនាំ​ដល់​ពលរដ្ឋ​ដែល​ជា​តំណាង​អាជីវករ​លក់ដូរ​តាម​បណ្ដោយ​ផ្លូវ ១៣០០ ទល់មុខ ក្រសួង​ដែនដី ឲ្យ​ចូលរួម​សហការ​គ្នា ថែរក្សា និង​ធានា ឲ្យ​បាន​នូវ​សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ ទី​សាធារណៈ ឲ្យ​បាន​ត្រឹមត្រូវ។

ជាមួយ​នេះ លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ ក៏​បាន​ស្នើ​ឲ្យ​អាជីវករ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ថែរក្សា​អនាម័យ បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​សំរាម​ដាក់​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ​ក្រោយ​លក់ដូរ​រួច មិន​ត្រូវ​តាំង​ទីលំនៅ​រស់នៅ ជាពិសេស​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀប​រៀប​រយ​ជានិច្ច៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

ព័ត៌មានជាតិ១១ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់​អាហារូបករណ៍​ជំនាញធុរកិច្ចភេសជ្ជៈ​៣០កន្លែង ដល់​យុវជន​ក្រីក្រ និង​ឧបត្ថម្ភ​ប្រាក់ប្រចាំខែ

ម៉ៅ សុផាន់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម