Connect with us

ព័ត៌មានជាតិ

បុរស​ភេទ​ទី​៣​មកពី​ខេត្ត​ព្រះ​សីហ​នុ ​សង្ស័យ​មាន​ករណី​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ក្រុមការងារ​ខេត្ត​បាន​សហការ​ជាមួយចៅសង្កាត់ មេភូមិ មេ​ប៉ុ​សិ៍្ត គ្រូពេទ្យបាន​ចុះស្រាវជ្រាវ​ករណី​សង្ស័យ​ជំងឺ​កូវីដ១៩ នៅ​ភូមិ​សំ​រោង ក្រុងសំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសភេទទី៣រូបនេះមានឈ្មោះ ប្រាក់ ធារ៉ា អាយុ៣០​ឆ្នាំ រស់នៅភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ផ្ទះ​នៅជាប់​ផ្សារ​សំរោង មានមុខរបរ មិន​ពិតប្រាកដ។ បុរស​រូប​នេះ បាន​ទៅ​រស់នៅក្រុង​ព្រះ​សីហនុ រយៈពេល៣​ខែ និង​បាន​ត្រឡប់មក​ខេត្ត​ឧ​ត្ត​រ​មានជ័យកាលពី​ថ្ងៃទី​០២​ខែមីនា ឆ្នាំ​២០២១។

នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ក្នុងរយៈពេល១០ថ្ងៃ ​មាន​អាការះ​មិន​ស្រួលខ្លួន មាន​រោគសញ្ញាឈឺច្រមុះ​ហៀរ​សំបោរ បានមកពី​គ្រោះ​បន្ទប់​ថែទាំ ហើយបាន​ចាក់​ថ្នាំនិងត្រឡបទៅផ្ទះ​វិញ​។​ រហូតដល់​ថ្ងៃទី​១២ ក៏​​ត្រឡប់មក​ម្ដងទៀត ទើបម្ដាយ​របស់គាត់​បាន​រាយ​ការណ៍មក​សមត្ថកិច្ច ដោយ​បានរៀបរាប់ពីប្រ​វត្ដិ​នៃ​ការធ្វើដំណើរ​ចេញពី​កំពង់សោមមក​ភ្នំពេញ ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ តាម​រថយន្ដ​តាក់ស៊ី និង​ចេញ​បន្ត​ភ្នំពេញ​សៀមរាប និង​បាន​ឡើង​ឡាន​តាក់ស៊ី បន្ត​មក​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ តាម​រថយន្ត​កា​ម៉ា​រី ពណ៌ទឹកប្រាក់ មាន​គ្នា​៥​នាក់​ព្រះសង្ឃ​១​អង្គ គ្រូបង្រៀន១​នាក់ និង​កូន​សិស្សលោក​។​

គ្រួសារ​បុរសនេះ​មាន​គ្នា៧​នាក់​ក្នុងនោះ​មានគ្រួសារ​សំអាងការ​ហេង ស្រី​និ​ច មាន​គ្នា៥នាក់ អ្នកលក់​ដូរ​ក្នុង​ផ្សារលក់​គ្រឿងសំអាង និង​អ្នក​វេ​លុយ​នៅ​ផ្សារ​សំរោង​។​

សមត្ថកិច្ចបានបញ្ជូន​បុគ្គល​ឈ្មោះ​ប្រាក់ ធារ៉ា ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល និង​យក​សំណាក​ទៅ​ពិនិត្យនៅ​មន្ទី​រពិសោធន៍ និងតម្រូវឲ្យ​គ្រួសារ​ និងអ្នកពាក់ព័ន្ធទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡីស័ក ​នៅផ្ទះ​ក្រោម​ការគ្រប់គ្រង​របស់​ភូមិ និង​ប្រជា​ការពារ​៕​

អត្ថបទ​ ​៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម