ព័ត៌មានជាតិ
អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ
អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអះអាងឱ្យដឹងថា ករណីព្យាបាលជំងឺកូនក្មេងដោយចាក់ម្ជុលវិទ្យាសាស្ត្ររបស់ឈ្មោះ សេក ដារ៉ា គឺជាការព្យាបាលខុសច្បាប់។ អាជ្ញាធរផ្នែសុខាភិបាល បានចុះទៅទីតាំងព្យាបាលនោះ ហើយបានណែនាំដល់ឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់សកម្មភាពព្យាបាលដោយប្រើម្ជុលវិទ្យាសាស្រ្តមិនត្រឹមត្រូវនេះតទៅទៀត។

ចំណាត់ការបស់អាជ្ញាធរនៃមន្ទីរសុខាភិបាលខេត្តសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុកអំពីការព្យាបាលជំងឺកុមារដែលមានពិការភាព ដូចជា មិនចេះនិយាយ មិនចេះដើររបស់ផេកហ្វេសប៊ុកឈ្មោះ សេក ដារ៉ា ម្ជុលប្រាក់ ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ និងមានលក្ខណៈបំផ្លើសការពិតហួសពីវិជ្ជាជីវៈសុខាភិបាល។ មន្ទីរសុខាភិបាលខេត្តសៀមរាប បានចាត់មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់ ដោយមានកិច្ចសហការដ៏ល្អពីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត។ អាជ្ញាធរពាក់ព័ន្ធពានចុះទៅដល់ទីតាំងផ្ទាល់របស់ឈ្មោះ សេក ដារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បន្ទាប់ពីសាកសួរ និងត្រួតពិនិត្យទីតាំងខាងលើដោយផ្ទាល់ សមត្ថកិច្ចរកឃើញថាឈ្មោះ សេក ដារ៉ា ពិតជាបានទទួលការព្យាបាលជំងឺកុមារដោយប្រើម្ជុលវិទ្យាសាស្ត្រពិតប្រាកដមែន និងមានផ្សព្វផ្សាយចរាចរលក់ថ្នាំបុរាណដែលផ្សំឡើងគ្មានរូបមន្តច្បាស់លាស់ និងគ្មានអនាម័យនៅកន្លែងទីតាំងខាងលើ។ ឈ្មោះ សេក ដារ៉ា នេះ ពិតជាបានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមអំពីការព្យាបាលជំងឺកុមារដោយប្រើម្ជុលវិទ្យាសាស្ត្រ ពិតប្រាកដមែន។ បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យឯកសារនៅទីតាំងខាងលើ ជាលទ្ធផលបញ្ជាក់ថា ឈ្មោះ សេក ដារ៉ា បើកទីតាំងព្យាបាលជំងឺ រួមទាំងមានការលក់ថ្នាំបុរាណដោយគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាល និងបានធ្វើការផ្សព្វផ្សាយព័ត៌មានព្យាបាលជំងឺរបស់ខ្លួនតាមប្រព័ន្ធទំនាក់ទំនងសង្គម ប្រាស់ចាកការពិតដែលជាលក្ខណៈវិទ្យាសាស្ត្រ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ត្រីមានសមត្ថកិច្ចបានចាត់វិធានការលើឈ្មោះ សេក ដារ៉ា គឺទី១-ធ្វើការបញ្ឈប់ជាបន្ទាន់នូវការព្យាបាលជំងឺគ្រប់ប្រភេទចាប់ពីថ្ងៃផ្តិតមេដៃតទៅ ទី២-ធ្វើការបញ្ឈប់ជាបន្ទាន់នូវការលក់ឱសថគ្រប់ប្រភេទជូនអតិថិជនរបស់ខ្លួននិងទី៣-បញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយការព្យាបាលជំងឺរបស់ខ្លួននៅក្នុងប្រព័ន្ធទំណាក់ទំនងសង្គម និងដកចេញឱ្យអស់រាល់ការផ្សព្វផ្សាយការព្យាបាលជំងឺរបស់ខ្លួនដែលមានពីមុនមកចាប់ពីថ្ងៃផ្តិតមេដៃនេះ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នឹងអនុវត្តវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះគ្រប់សកម្មភាពរបស់ឈ្មោះ សេក ដារ៉ា បើមិនអនុវត្តតាមកិច្ចសន្យារបស់ខ្លួនបន្ទាប់ពីផ្តិតមេដៃ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ថែមទាំងប្រកាសជូនសាធារណជនទាំងអស់ជ្រាប និងសូមផ្តល់ពត៌មានមកមន្ទីរសុខាភិបាលក្នុងករណីឈ្មោះ សេក ដារ៉ា នៅបន្តប្រព្រឹត្តល្មើស៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ