ព័ត៌មានជាតិ
មន្ត្រីសាលាស្រុក៣០នាក់ និង២១នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩
នាយករងរដ្ឋបាលសាលាស្រុកបាធាយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោក យួន វណ្ណៈ អាយុ ៥១ឆ្នាំ មានតួនាទី អនុប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម និងប្រពន្ធឈ្មោះ ជា ស្រីមុំ រស់នៅភូមិ-ឃុំ-ស្រុកបាធាយ ខេត្តកំពង់ចាម បានជាប់ពាក់ព័ន្ធនិងកូនប្រុសបង្កើតដែលមានផ្ទុក វិជ្ជមានកូវីដ-១៩។
លោកបន្តថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ លោក យួន វណ្ណៈ បានមករាយការណ៍ដល់រដ្ឋបាលស្រុកបាធាយថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កូនប្រុសរបស់គាត់ម្នាក់ឈ្មោះ មាន សុវណ្ណណែត អាយុ២០ឆ្នាំ ធ្វើការនៅភ្នំពេញ ហើយពួកគាត់ទាំងពីរនាក់ឪពុកកូនបានជួបប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការរបស់ សុវណ្ណណែត នៅភ្នំពេញ ហើយពេលនោះ សុវណ្ណណែត មិនបានមកស្រុកជាមួយរូបគាត់ទេ ប៉ុន្តែគេបានផ្ញើលុយសម្រាប់ចងដៃការបងប្អូនតាមរយៈរូបគាត់ជាឪពុក។

លុះដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សុវណ្ណណែត បានទូរស័ព្ទមកប្រាប់រូបគាត់ថា សុវណ្ណណែត មានផ្ទុកវិជ្ជមានកូវីដ-១៩ ហើយពេលនេះគេកំពុងសម្រាកព្យាបាលនៅសណ្ឋាគារមួយនៅភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរស្រុកបាធាយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកបានចាត់ឲ្យអាជ្ញាធរស្រុក និងមន្ត្រីសុខាភិបាលចុះទៅដល់ផ្ទះរបស់លោក យួន វណ្ណៈ ដើម្បីធ្វើការសាកសួរព័តមានបន្ថែម ជាពិសេសអ្នកពាក់ព័ន្ធក្នុងកំឡុងពេលដែលលោក យួន វណ្ណៈ មកពីជួបកូនប្រុសរបស់គាត់វិញ។

ខណៈនោះ លោក យួន វណ្ណៈ បានប្រាប់ឲ្យអាជ្ញាធរដឹងថា រូបគាត់មិនបានទៅដើរលេងខាងក្រៅទេ ទាំងកាលទៅភ្នំពេញ និងពេលមកដល់ស្រុកបាធាយវិញ។ ប៉ុន្តែធ្លាប់បានទៅជួយលក់ដូរប្រពន្ធក្នុងមន្ទីរពេទ្យបង្អែក ស្រុកបាធាយ និងទៅធ្វើការនៅការិយាល័យរបស់គាត់នៅសាលាស្រុកបាធាយ។
លោក យួន វណ្ណៈ បន្តថា ចំពោះអ្នកដែលប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយរូបគាត់គឺមានតែអ្នកស្រី ជា ស្រីមុំ ដែលជាប្រពន្ធរបស់គាត់ ក្រៅពីនេះមានមនុស្ស៣០នាក់ផ្សេងទៀត បានប្រាស្រ័យទាក់ទងដោយប្រយោលប៉ុណ្ណោះ។
ដោយឡែកអ្នកពាក់ព័ន្ធ ក្នុងចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ តាមរយៈនៃការស្រាវជ្រាវរបស់អាជ្ញាធរបានរកឃើញថា អ្នកពាក់ព័ន្ធជាមួយឈ្មោះខាងលើមានសរុប៥១នាក់ ក្នុងនោះមន្ត្រីរាជការសាលាស្រុក៣០នាក់ និងអ្នកពាក់ព័ន្ធជាមួយអ្នកស្រី ជា ស្រីមុំ មាន២១ នាក់ ។

ពេលនេះ អ្នកជាប់ពាក់ព័ន្ធទាំង៥១ នាក់ខាងលើ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាលតម្រូវឲ្យធ្វើចត្តាលីស័ក នៅតាមផ្ទះរៀងៗខ្លួន ក្រោមការជួយឧបត្ថម្ភ ជ្រុំជ្រែង ពីគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ជាប្រធាន។
លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ខែមីនា ឆ្នាំ២០២១នេះ មន្ត្រីសាលាស្រុកមួយចំនួនធំ តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ ដូច្នេះក្នុងរយៈពេលនេះរដ្ឋបាលស្រុកពុំមានមន្ត្រីគ្រប់គ្រាន់សម្រាប់បម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋដូចសព្វមួយដងទេ ។
ហេតុនេះហើយរដ្ឋបាលស្រុកបាធាយ សូមមេត្តាអធ្យាស្រ័យចំពោះការបម្រើសេវាសាធារណៈមានការយឺតយ៉ាវនៅក្នុងកំឡុងពេលមន្ត្រីកំពុងធ្វើចត្តាឡីស័ក ។
សូមជម្រាបថា មកដល់ពេលនេះ អ្នកទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាលបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត២ ក្រុងកំពង់ចាម៕
អត្ថបទ ៖ ហុង ម៉េងហៀ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


