Connect with us

ព័ត៌មានជាតិ

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្កោលចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ

បានផុស

នៅ

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដឹកនាំដោយ លោក ហេង សំណាង ដែលជាប្រធាន  នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានជួបជុំសមាជិករបស់ខ្លួន សម្តែងមតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ  លោក ហេង សំណាង បានថ្លែង ចាត់ទុកថាគម្រោងផែនការនេះ ជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ក្នុងនាមជាក្រុមយុវជន សង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនអាចទទួលយកបាននូវទង្វើដ៏បែបនេះ និងមិនអាចលើកលែងបានជាដាច់ខាតដល់ក្រុមប្រឆាំងទាំងនោះ។

ជាមួយគ្នានោះដែរ លោក ហេង សំណាង បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ពាក់របស់រាជរដ្ឋាភិបាល ពន្លឿនការធ្វើច្បាប់ ដាក់ក្រុមប្រឆាំងរាជរដ្ឋាភិបាលទាំងនៅក្នុងស្រុក និងក្រៅស្រុក ជា«ក្រុមភេរវករ»ឱ្យបានកាន់ឆាប់ កាន់តែល្អ ព្រោះបើបន្តទុកឱ្យជនជ្រុលនិយមមួយក្ដាប់តូច ដែលប្រឆាំងរាជរដ្ឋាភិបាលនោះ នឹងធ្វើឱ្យសង្គមមានភាពច្របូកច្របល់ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងការរកស៊ីរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។

លើសពីនេះទៀត លោក ហេង សំណាង បានបន្ត អំពាវនាវដល់ ក្រុមប្រឆាំងនៅក្នុងស្រុក ជាពិសេសប្រជាពលរដ្ឋ និងយុវជនអស់កុំជឿ និងចាញ់បោកការអំពាវនាវរបស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួករបស់គេ ហើយចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងថែរក្សាសន្តិភាពនៅក្នុងប្រទេស។

គួរឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភ​ៈ សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា  តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានទម្លាយសារសំឡេងចំនួន២ ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេចតេជោ និងគ្រួសារដោយប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។

សម្ដេច ហ៊ុន សែន អះអាងថា សម្ដេច បានដឹងអំពីមេក្លោងធំរបស់ក្រុមនេះ ថាជាអ្នកណាហើយកំពុងនៅទីណារួចហើយ ប៉ុន្តែមិនទាន់បញ្ចេញនៅពេលនេះឡើយ ពីព្រោះត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។  

តាមរយៈនេះ សម្ដេច ហ៊ុន សែន ក៏បានចោទសួរប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ថាតើប្រទេសនោះគាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះបន្តស្នាក់នៅក្នុងប្រទេសខ្លួនឬទេ? 

ជាមួយគ្នា សម្ដេចក៏រង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬ នៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?  ទន្ទឹមនេះ សម្ដេចក៏បានប្រកាសថានឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេចនិងគ្រួសារសម្ដេច។

ជាការកត់សម្គាល់ មកទល់ម៉ោងនេះ បណ្ដាមន្ត្រីរាជការ មេទ័ព ឧកញ៉ា​ បានបន្តចេញញត្តិថ្កោលទោសជាបន្តបន្ទាប់នៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម