ព័ត៌មានជាតិ
ទារិការអាយុ២ខែឆ្លងកូវិដ១៩ នៅម្តុំផ្ទះគំរូអង្គការស្កុត
នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមីនានេះ ក្រុមគ្រូពេទ្យចុះមកដឹកអ្នកជំងឺរហូតដល់ទៅ៦នាក់ដែលបានឆ្លងពីបុគ្គលិកស៊ីនទ្រី ក្នុងនោះក៏មានទារកអាយុទើបតែ២ខែផងដែរ។
លោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យដឹងថា នៅវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២១ ខែមីនានេះ ក្រុមគ្រូពេទ្យបានដឹកអ្នកជំងឺចំនួន៦នាក់យកទៅព្យាបាលក្នុងនោះក៏មានទារកដែលមានអាយុទើបតែ២ខែទៀតផង។

លោកចៅរងបន្តថា អ្នកជំងឺទាំង៦នាក់នេះគឺបានឆ្លងពីឈ្មោះ ស៊យ អ៊ុយ ភេទប្រុសអាយុ៣២ឆ្នាំជាបុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី ដែលរស់នៅក្នុងផ្ទះគំរូរបស់អង្គការស្កុតដែលស្ថិតក្នុងភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញបន្ទាប់ពីយកសំណាកទៅពិនិត្យឃើញមានវិជ្ជមានហើយក្នុងនោះអ្នកជំងឺមានអាការះក្តៅខ្លួន។
អ្នកជំងឺដែលត្រូវដឹកយកទៅព្យាបាលក្នុងនោះមានឈ្មោះទី១ ម៉ី យ៉ាន ភេទប្រុសអាយុ៥៧ឆ្នាំ ទី២ឈ្មោះ ព្រំ ស្រី ភេទស្រីអាយុ៥០ឆ្នាំ ទី៣ឈ្នោះ សោម ជាន់ ភេទស្រីអាយុ៨១ឆ្នាំ ទី៤ឈ្មោះ ម៉ី ស្រីកា ភេទស្រីអាយុ៩ឆ្នាំ ទី៥ ឈ្មោះ ម៉ិ សុខឡា ភេទស្រីអាយុ២០ឆ្នាំនិងទី៦ឈ្មោះសុវណ្ណ ភូមិ ភេទប្រុសអាយុ២ខែ។

លោក សេង វ៉ាន់ ថាបញ្ជាក់ទៀតថា ដោយសាការរីករាលដាលដល់សហគមក្នុងប្លុកផ្ទះគំរូរបស់អង្គការស្កុត អាជ្ញាធរបានសំណូមពរមិនឲ្យប្រជាពលរដ្ឋមិនត្រូវទៅសាកសួរសុខទុក្ខពីអ្នកធ្វើចត្តាឡីសក័នៅតំបន់នោះឡើយ៕
អត្ថបទ ៖ នរា




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


