Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ រ័ត្ន​ស្រ៊ាង​ អរគុណ​ក្រុមហ៊ុន លី ហួរ​និង​លោក SHIH HSIU CHEN​ ឧបត្ថម្ភ​មា្នក់១០​ម៉ឺន​ម៉ាស ជូន​កងអាវុធហត្ថ

បានផុស

នៅ

​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នា​រសៀល ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ បាន​ចាត់​តំណាង ទទួល​អំណោយ​ពី​សប្បុរសជន​នូវ​ម៉ាស​សរុប​ចំនួន​២០​ម៉ឺន​ម៉ាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ កញ្ញា ផាន់ សុនី​តា នាយិកា​ប្រតិបត្តិការ នៃ​ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី ចំនួន​១០​ម៉ឺន​ម៉ាស និង លោក SHIH HSIU CHEN ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន រូ ស៊ី​ង ហ្គា​ម៉ែន ១០​ម៉ឺន​ម៉ាស ប្រគល់​ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងការ ការពារ​សុខភាព​រប​ស់ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

​ក្នុង​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរង តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរជន​ខាងលើ ដែល​មាន​ចិត្ត​ជ្រះថ្លា​បាន​លះបង់​ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន​ឧបត្ថម្ភ​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​នេះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម