ព័ត៌មានជាតិ
២នាក់ប្ដីប្រពន្ធ តេស្ដមានវិជ្ជមានកូវីដ១៩ ពេលទៅមើលកសិដ្ឋានចិញ្ចឹមមាន់ នៅខេត្តកំពង់ឆ្នាំង
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃ២១ខែមីនា មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានយកសំណាកបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធ ដែលមកពីទីក្រុងភ្នំពេញ បានធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលបានបង្ហាញនៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១នេះថា បុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធ គឺមានវិជ្ជមានកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ២នាក់ប្ដីប្រពន្ធដែលមានវិជ្ជមានមេរោគកូវីដ១៩ខាងលើនេះ មានទីលំនៅផ្ទះលេខ ៩១ F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គាត់ទាំង២នាក់ បានមកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីទទួលបានព័ត៌មានថា ប្អូនគាត់ជាអ្នកបើកបររថយន្តរបស់គាត់មានវិជ្ជមានកូវីដ១៩ គាត់និងប្រពន្ធក៏សម្រេចចិត្តយកសំណាកមកពិនិត្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ គឺបន្ទាប់ពីយកសំណាកហើយគាត់បានត្រឡប់ទៅភ្នំពេញវិញ ដោយមិនមានចុះពីរថយន្តនៅតាមផ្លូវឡើយ ។ ឥឡូវទទួលបានលទ្ធផលវិជ្ជមាន ពីវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២២ ខែមីនាវេលាម៉ោង១២យប់។

ដោយឡែកនៅថ្ងៃទី២៣ខែមីនានេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែស្វែងរកអ្នកពាក់ព័ន្ធនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីយកសំណាកទៅធ្វើតេស្ត និងដាក់ពួកគាត់ឲ្យនៅធ្វើចត្តាឡីស័កដាច់ដោយឡែករយៈពេល១៤ថ្ងៃ បច្ចុប្បន្នដែលក្នុងពេលនេះ បានរកឃើញអ្នកដែលពាក់ព័ន្ធផ្ទាល់ចំនួន ៣នាក់ហើយ និងកំពុងតែបន្តរកអ្នកពាក់ព័ន្ធផ្សេងៗទៀតផង ដើម្បីយកសំណាកមកធ្វើតេស្តផងដែរ។
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមមេត្តាចូលរួមទាំងអស់គ្នា ធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាសលាងដៃនឹងសាប៊ូ និងត្រូវអនុវត្ត ៣ និង ៣ការពារឲ្យបានគ្រប់គ្រប់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យរាលដាលចូលក្នុងសហគមន៍របស់យើង៕
អត្ថបទ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី