ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យជិត១០នាក់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ត្រូវធ្វើចត្តាឡីស័ក ក្រោយពាក់ព័ន្ធជាមួយមន្ដ្រីនគរបាលវិជ្ជមានកូវីដ១៩
កំពង់ចាម ៖ ក្រុមគ្រូពេទ្យជិត១០ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ត្រូវឲ្យធ្វើចត្តាឡីស័ក ក្រោយពីពាក់ព័ន្ធនឹងមន្ត្រីនគរបាល មួយរូបឈ្មោះវ៉ាន់ ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានវិជ្ជមានកូវីដ ១៩ រួចមក។

ក្រុមគ្រូពេទ្យបានយក បុរសម្នាក់នេះមកសម្រាកព្យាបាលនៅបន្ទប់ចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ ដោយមុនរកឃើញវីរុសកូវីដ១៩ចំពោះ បុគ្គលិកលោកវ៉ាន់ ណាក្រូនេះ លោកធ្លាប់មកពិនិត្យជំងឺនៅក្នុងមន្ទីរខេត្តនេះផងដែរ ដូច្នោះធ្វើឲ្យអ្នកដែលសង្ស័យធ្លាប់ពិនិត្យព្យាបាល និងធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុរសម្នាក់នេះ មានគ្រូពេទ្យក្នុងខេត្តកំពង់ចាមសរុបជិត១០រូបផងដែរ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យទាំងនោះកំពុងធ្វើចត្តាឡីស័កដាក់ខ្លួនឲ្យនៅដាច់ឡែកនៅសាលាគរុកោសល្យភូមិភាគ ដើម្បីតាមដានសុខភាពរយៈពេល១៤ថ្ងៃសិន។

សូមបញ្ជាក់ផងដែរ សាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម ត្រូវធ្វើជាមណ្ឌលចត្តាឡីស័កចំនួនបីអគារ សរុបប្រមាណ២៦០បន្ទប់ ស្មើនឹង ៥៨៥គ្រែ។ បន្ថែមពីនេះ នៅតាមបណ្តាស្រុកនីមួយៗ បានត្រៀមទីតាំង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ផងដែរ ក្នុងនោះ មាន -នៅស្រុកចំការលើ បានត្រៀម ៣កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២៥០នាក់។ នៅស្រុកព្រៃឈរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់។

ស្រុកជើងព្រៃ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៨០នាក់។ -នៅស្រុកបាធាយ មាន០១ទីតាំង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់។ -ស្រុកកំពង់សៀម បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៥០នាក់ -ស្រុកកងមាស បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៧០នាក់ -ស្រុកស្រីសន្ធរ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់ -ស្រុកកោះសូទិន បានត្រៀម ០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៣០នាក់ -ស្រុកស្ទឹងត្រង់ បានត្រៀម ០១កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់៕
ដោយ ៖ កម្ពុជាថ្មី





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


