ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការវិភាគមុខងារ ដែលកំពុងអនុវត្ត គឺដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «ការវិភាគមុខងារ ដែលយើងបាន និងកំពុងអនុវត្តជាជំហានៗ គឺដើម្បីបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងកម្រិតអន្តរជាតិ, ការពារផលប្រយោជន៍ របស់កម្ពុជា និងចូលរួមកៀរគធនធានបន្ថែមឆ្ពោះទៅកាន់ទស្សនវិស័យកម្ពុជាឆ្នាំ២០៥០»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» ដែលជាការសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ សិក្ខាសាលានេះ មានរយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ ដែលទទួលបានការសហការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍អន្តរជាតិនៃការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ, ឆ្លុះបញ្ចាំងពីបទពិសោធ ក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ, កំណត់នូវបញ្ហាប្រឈម និងការមូលមតិគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈសំខាន់ៗ, ដាក់ចេញ និងអនុវត្តនូវសកម្មភាពគន្លឹះនានា នៃការកែទម្រង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បើទោះបីការកែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជាមិនមែនជារឿងថ្មី ប៉ុន្តែនៅក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការនៃការកែទម្រង់ក្នុងនោះការវិភាគមុខងារ គឺមានការគិតគូរច្បាស់លាស់ គណនាទាំងកត្តាប្រវត្តិសាស្រ្ត នយោបាយនិង កត្តាបច្ចេកទេស។ ឯកឧត្តមបន្តថា គិតមកទល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានដំណើរការវិភាគមុខងាររយៈពេលមួយឆ្នាំពេញដោយភាពរលូន។
«តាមរយៈការគិតគូរ និងការរៀបចំប្រតិបត្តិរបស់យើងគ្រប់ជ្រុងជ្រោយនេះបានធ្វើឱ្យការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន។ ទាំងនេះ បានបង្ហាញពីសមត្ថភាពរបស់មន្រ្តីរាជការកម្ពុជាក្នុងការអនុវត្តការងារប្រកបដោយភាពហ្មត់ចត់»។ ឯកឧត្តមបានបន្ថែម។

ជាមួយគ្នានេះដែរ លោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធ ដែលធ្វើឱ្យមានភាពជោគជ័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសគឺការវិភាគមុខងារ លោកបានលើក៣ ចំណុចសំខាន់ៗ រួមមាន៖ ១)ត្រូវមានផែនការច្បាស់លាស់ ២)កត្តាផ្សេងៗបន្ថែមលើការងារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និង ៣)ការប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបថា សិក្ខាសាលានេះ បានរៀបចំវេទិកាចែករំលែក «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ» របស់អ្នកជំនាញនៃធនាគារពិភពលោក, បទបង្ហាញស្តីពី «ស្ថានភាពបច្ចុប្បន្ន នៃការផ្តល់ សេវាសាធារណៈនៅតាមក្រសួង ស្ថាប័ន ចំនួន៥» និងកិច្ចពិភាក្សាលើទិសដៅអនុវត្ត ឆ្ពោះទៅកាន់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្តោតលើមុខងារគាំទ្រ៖ ការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


