ស្ថានទូត​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង​ហូជីមិញប្រុងប្រយ័ត្ន​ពី​ការឡើង​កំដៅ​ដល់ទៅ ៣៧អង្សាសេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ថានទូត​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង​ហូជីមិញប្រុងប្រយ័ត្ន​ពី​ការឡើង​កំដៅ​ដល់ទៅ ៣៧អង្សាសេ

បានផុស

នៅ

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែលមាន​វត្ត​មាននៅ​ទីក្រុង​ហូជីមិញ ឲ្យ​ប្រុងប្រយ័ត្ន​ពី​ការឡើង​កំដៅ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព នេះ​បើតាម​សេចក្តីជូនដំណឹង ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​លើកឡើងថា យោងតាម​ប្រព័ន្ធ​ព័ត៌មាន​របស់​វៀតណាម Vietnam News ដែល​បានចេញ​ផ្សាយ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១ នៅ​ខែមីនា​នេះ សីតុណ្ហភាព​នៅ​ទីក្រុង​ក្រុង​ហូជីមិញ បាន​ឡើងដល់ ៣៤-៣៧ អង្សា​សេ​។ ជាមួយនឹង​ការឡើង​កំដៅ​ក្នុង​ក្រុង​ហូជីមិញ វេជ្ជបណ្ឌិត​បាន​ក្រើនរំលឹក​ប្រជាជន​អនុវត្ត​វិធានការណ៍​ការពារ​កំដៅ ដែល​អាច​ប៉ះពាល់​សុខភាព​។

ចំណែក​តំណាង​អង្គភាព​ព្យាករណ៍​អាកាសធាតុ​នៅ​ស្ថានីយ៍​ជលសា​ស្ត្រ និង​ឧ​ត្តុ​និយម​ភាគខាងត្បូង បាន​និយាយថា សីតុណ្ហភាព​អាច​នឹង​ក្តៅ​ខ្លាំង​នៅ​ខែមេសា និង​ឧសភា​។ វេជ្ជបណ្ឌិត​និយាយថា ជំងឺ​បណ្តាលមកពី​សីតុណ្ហភាព​ក្តៅ​ខ្លាំង ដូចជា ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល (stroke), ការ​អស់កំលាំង (exhaustion), រមួលក្រពើ ឬ​ក្ដាមកាច់​ជើង (cramps) អាច​កើតមាន​លើ​មនុស្ស​គ្រប់រូប ពិសេស​មនុស្ស​ចាស់ , ក្មេង និង​មនុស្ស​ធាត់​ខ្លាំង​។​

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​អន្តរជាតិ នៃ​ទីក្រុង​ហូជីមិញ បាន​និយាយ​ដែរ​ថា អាកាសធាតុ​ក្តៅ​បង្ក ឲ្យ​មាន​ហានិភ័យ​ដល់​ប្រព័ន្ធ​ដង្ហើម ព្រោះ​មនុស្ស​ភាគច្រើន នឹង​បើក​កង្ហារ​ដោយ​ពេញ​ល្បឿន និង​បើក​ម៉ាស៊ីនត្រជាក់​ក្នុង​សីតុណ្ហភាព​ទាប នាំ​ឲ្យ​បំពង់ក និង​ច្រមុះ​ស្ងួត​។ ពេល​ភ្ញាស​ខាងក្នុង​នៃ​ផ្លូវដង្ហើម​ស្ងួត ធ្វើ​ឲ្យ​ពួក​បាក់តេរី និង​វីរុស​ងាយ​ជ្រៀតចូល​បង្ក​ឲ្យ​មាន​ជំងឺ​។​

​ជាមួយគ្នា​នោះ ស្ថានទូត​បាន​អំពាវនាវ​ឲ្យ​និស្សិត សិក្ខាកាម​យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​ទីក្រុង​ហូជីមិញ ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ពាក់មួក​មាន​ហាម​ធំៗ និង​ស្លៀកពាក់​សម្លៀកបំពាក់​ការពារ និង​ត្រូវ​ប្រើ​របាំង​ការពារ​ពន្លឺព្រះអាទិត្យ​ពេលចេញ​ក្រៅ​។ ត្រូវ​ទទួលទាន​ទឹក​យ៉ាងហោចណាស់​១,៥ លីត្រ ទៅ​២ លីត្រ​ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​ទទួលទាន​ទឹក​ច្រើនជាង​នេះ បើ​លេង​កីឡា​។ ដោយឡែក​នៅ​រយៈពេល ៣​ថ្ងៃ​ខាងមុខនេះ ស​ន្ទ​ស្សន៍​នៃ UV នៅ​ទីក្រុង​ហូជីមិញ នឹង​ឡើងដល់​១០, ១១​។ មានន័យថា មាន​ហានិភ័យ​ខ្ពស់​ណាស់ បើ​ត្រូវ​ពន្លឺ​ថ្ងៃ​ដោយ​មិនបាន​ការពារ​។​

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក៏បាន​ប្រាប់​ឲ្យ​និស្សិត ក៏ដូចជា​សិក្ខាកាម​យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​ទីក្រុង​ហូជីមិញ យកចិត្តទុកដាក់​ការពារ​សុខភាព ហើយ​ក្នុងករណី​បន្ទាន់ សូម​ទំនាក់ទំនង​ផ្នែក​កុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services