ព័ត៌មានអន្ដរជាតិ
ប្រទេសថៃប្រឈមការកើនឡើងកម្តៅដល់ទៅ៤៣អង្សាសេនៅរដូវក្តៅខាងមុខ
ក្រសួងឧតុនិយមថៃ បានប្រកាសថា ប្រទេសថៃនឹងឈានចូលរដូវក្តៅជាផ្លូវការនៅចុងខែកុម្ភៈ ដោយសីតុណ្ហភាពខ្ពស់មានរយៈពេលយូររហូតដល់ខែឧសភា ហើយខេត្តមួយចំនួនក្នុងអំឡុងពេលក្តៅបំផុតសីតុណ្ហភាពអាចឡើងខ្ពស់ដល់៤៣អង្សាសេ។ យោងសារព័ត៌មាន The Nation នៅថ្ងៃទី១១ខែកុម្ភៈនេះ។

យោងតាមការព្យាករណ៍របស់ក្រសួងឧតុនិយមថៃ សីតុណ្ហភាពនឹងកើនឡើងនៅចន្លោះខែមីនា និងពាក់កណ្តាលខែមេសា ដោយតំបន់ភាគច្រើនក្នុងប្រទេសថៃនឹងជួបប្រទះអាកាសធាតុក្តៅ និងសើម ដោយសារខ្យល់បក់ពីភាគខាងត្បូងនាំមកនូវសំណើមពីឈូងសមុទ្រថៃ។
ក្រសួងឧតុនិយម បានព្យាករណ៍ថា សីតុណ្ហភាពឡើងខ្ពស់ដល់៤៣អង្សាសេ ក្នុងខេត្តមួយចំនួនក្នុងអំឡុងពេលក្តៅបំផុត ។ ទោះយ៉ាងណាក៏ដោយ ខ្យល់ព្យុះ ភ្លៀងធ្លាក់រាយប៉ាយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ត្រូវបានគេរំពឹងថានឹងផ្តល់ភាពធូរស្រាលខ្លះត្រឡប់មកវិញនៅក្នុងខែមេសានិងឧសភា។
រដូវក្តៅរបស់ប្រទេសថៃនឹងទទួលឥទ្ធិពលពីខ្យល់បក់ពីភាគខាងត្បូងដ៏ក្តៅគគុកដែលគ្របដណ្តប់លើផ្នែកខាងលើនៃប្រទេស ប៉ុន្តែភាគខាងជើង និងឦសាននឹងបន្តមានអាកាសធាតុត្រជាក់ពេញមួយខែមីនា ដោយសារប្រព័ន្ធសម្ពាធខ្ពស់ខ្សោយពីប្រទេសចិនបានអូសបន្លាយលើប្រទេសថៃផ្នែកខាងលើ។

នៅតំបន់ភាគខាងត្បូង ព្យុះផ្គររន្ទះត្រូវបានព្យាករណ៍ថាមានចាប់ពី ២០ ទៅ៣០% ពីខែមីនារហូតដល់ចុងខែមេសា។ ទឹកភ្លៀងត្រូវបានគេរំពឹងថានឹងកើនឡើងចាប់ពីពាក់កណ្តាលខែឧសភា ជាពិសេសនៅឆ្នេរសមុទ្រភាគខាងលិច ដែលខ្យល់មូសុងនិរតីនឹងបង្កើតរលកកម្ពស់ ២ទៅ៣ ម៉ែត្រនៅសមុទ្រ Andaman ។
ក្រសួងឧតុនិយមថៃក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់អគ្គិភ័យ និងភ្លើងឆេះព្រៃក្នុងរដូវក្តៅ។ ចាប់ពីចុងខែមីនាដល់ពាក់កណ្តាលខែមេសា កម្ដៅខ្លាំងនឹងបន្តកើតមានជាច្រើនថ្ងៃ ក្នុងអំឡុងពេលនោះ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពគួរតែជៀសវាងការចេញខាងក្រៅរយៈពេលយូរ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


