Connect with us

ព័ត៌មានជាតិ

កម្មករផ្សារដែកសាងសង់ផ្លូវម្នាក់នៅខេត្តកែបវិជ្ជមាន​កូវីដ១៩

បានផុស

នៅ

កម្មករផ្សារដែកសាងសង់ផ្លូវម្នាក់នៅខេត្តកែបរកឃើញវិជ្ជមានកូវីដ១៩ នៅពេលធ្វើតេស្តសំណាកលើកទទី២។

រដ្ឋបាលខេត្តកែប បានឲ្យដឹងថា បុរសវ័យ ២១ ឆ្នាំ ឈ្មោះ អ៊ុន រិទ្ធី មានស្រុកកំណើតនៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ដែលជាកម្មករស្ថាបនាផ្លូវនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប រកឃើញវិជ្ជមាន កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តកែប ឲ្យដឹងថា មុនថ្ងៃទី ១០ ខែមីនា បំពេញការងារជាកម្មករផ្សារដែកនៅផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ហើយនៅថ្ងៃទី ១០ បានធ្វើដំណើមកដល់ការដ្ឋានផ្លូវ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាមរថយន្ត១គ្រឿងមានគ្នា (៤ នាក់ ចិន២ ខ្មែរ២) មកធ្វើការនិងស្នាក់នៅ។

រហូតដល់ថ្ងៃទី ១៣ ក្រុមការងារឆ្លើយតបបន្ទាន់ បានយកបុគ្គលទាំង៤នាក់នេះ ទៅធ្វើចត្តាឡីស័ក និងយកសំណាក រហូតដល់ថ្ងៃទី ២៦ យកវត្ថុសំណាកវិភាគលើកទី២ ទទួលលទ្ធផលវិជ្ជមាន ម្នាក់ឈ្មោះ អ៊ុន រិទ្ធី បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។
រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បុគ្គលគ្រប់រូប ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ រូបនេះ សូមអញ្ជើញផ្ដល់ព័ត៌មានមកកាន់ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង២៤ នាទី មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

កីឡា៦០ នាទី មុន

ប៉ាឡេស្ទីន​ អំពាវនាវ​ឲ្យ FIFA ដាក់​ទណ្ឌកម្ម​លើ បាល់ទាត់អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ច្បាប់លើកលែងជនជាតិយូដាពីកាត្វកិច្ចយោធាកំពុងបង្កភាពប្រេះឆាក្នុងជួររដ្ឋាភិបាល អ៊ីស្រាអែល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងយុត្តិធម៌៖ សមត្ថកិច្ចកំពុងធ្វើការតាមជំហានៗ លើរឿងពលរដ្ឋចាញ់បោកក្រុមហ៊ុន CIC Plc

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម