ព័ត៌មានជាតិ
ស្វាយរៀងផ្ទុះករណីកូវីដធ្ងន់ធ្ងរ មានអ្នកឆ្លង ១៩ នាក់ រយៈពេល ២៤ ម៉ោងនេះ
ខេត្តស្វាយរៀងបានផ្ទុះករណីឆ្លងកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំរយៈពេល ២៤ ម៉ោងនេះ។ ខេត្តជាប់ព្រំដែនវៀតណាម បានរកឃើញមនុស្ស ១៩ នាក់ បានឆ្លងកូវីដ ១៩ ក្នុងនោះមានជនជាតិចិន ០៧ នាក់ និងខ្មែរ ១២ នាក់។
ក្រុងបាវិតជាតំបន់ប្រជុំជនដ៏ធំ មានបណ្តុំរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើន រកឃើញមនុស្ស ៤ នាក់មានវិជ្ជមានកូវីដ១៩។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រុមការងារកំពុងបន្តស្រាវជ្រាវអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាបន្តបន្ទាប់ ដើម្បីយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ឲ្យបានទាន់ពេលវេលា។ បើតាមប្រធានមន្ទីរសុខាភិបាល អ្នកប៉ះពាល់អ្នកឆ្លងកូវីដ ១៩ ក៏មានព្រះសង្ឃផងដែរ។
លោកប្រធានមន្ទីរសុខាភិបាលឲ្យដឹងទៀតថា អាជ្ញាធរខេត្តស្វាយរៀងបានសម្រេចផ្អាកទីតាំងមួយចំនួនដូចជាវត្តអារាម ការដ្ឋានសំណង់ អាហារដ្ឋានចំនួន៧ទីតាំងនិងផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈផងដែរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


