Connect with us

ព័ត៌មានជាតិ

ស្មាត អាស្យាតា អម​ដំណើរ​ក្រុម​អភិបាល​សម្ព័ន្ធ​ក្រុមហ៊ុន Axiata ចូល​​​ជួប​​ពិភាក្សា​ជា​មួយ​ឯក​អគ្គរាជ​ទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដោយបង្ហាញពីស្មារតីក្នុងការជ្រោមជ្រែងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata មាន​កិត្តិយស​​អម​​ដំណើរ​លោក​ Vivek Sood អគ្គ​នាយក​ប្រតិបត្តិ​ (Group CEO) និង​ជា​នា​​​​យក​គ្រប់​គ្រង (Managing Director) នៃក្រុមហ៊ុន Axiata Group Berhad រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Axiata Group និងក្រុមហ៊ុន Smart Axiata ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍​ឈាន​មុខ​គេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនម៉ាឡេស៊ីដ៏សំខាន់មួយ ដែលទទួលបានការវិនិយោគមួយ​ភាគ​​ធំ​ដោយមូលនិធិវិនិយោគជាតិ និងសោធននិវត្តន៍របស់រាជរដ្ឋាភិបាលម៉ាឡេស៊ី រួមទាំង Khazanah Nasional Berhad ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Smart នៅតែប្តេជ្ញាចិត្ត​យ៉ាងជ្រាលជ្រៅ​ក្នុងការជំរុញបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ច​ប្រកបដោយចីរភាព។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ឡើងវិញពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំ និងជ្រៅជាងមុន រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ក្នុងបរិបទនៃទំនាក់ទំនងការទូតដ៏រឹងមាំរវាងប្រទេសទាំងពីរ និងមេដឹកនាំកំពូលទាំងសងខាង​ ដែលបានកសាងឡើងលើទំនុកចិត្តរវាងគ្នាទៅវិញទៅមក ភាពច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់។

ក្រុមហ៊ុន Axiata Group បានគូសបញ្ជាក់ពីចក្ខុវិស័យរយៈពេលវែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់​ប្រទេសកម្ពុជា តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងការផ្តល់ដំណោះស្រាយ​ឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ ចក្ខុវិស័យនេះផ្តោតលើការជ្រោមជ្រែងឱ្យបុគ្គល សហគ្រាសធុនតូច និងមធ្យម និងដៃគូអាជីវកម្មឱ្យរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់ និងប្រកបដោយបរិយាប័ន្ន។ តាមរយៈការវិនិយោគប្រកបដោយចីរភាពលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទេពកោសល្យ និងកិច្ចការបរិយាប័ន្នឌីជីថល Axiata Group​ ប្តេជ្ញាផ្តល់ឱ្យសហគមន៍កម្ពុជានូវធនធាននិងការតភ្ជាប់ដែលត្រូវចាំបាច់ដើម្បីជោគជ័យក្នុងយុគសម័យឌីជីថល។ នេះរួមបញ្ចូលទាំងការបណ្តុះគំនិតច្នៃប្រឌិតក្នុងស្រុក គាំទ្រដល់ធុរកិច្ចបច្ចេកវិទ្យា និងការកសាងសមត្ថភាពលើផ្នែកសំខាន់ៗដូចជា សន្តិសុខអនឡាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ  (Fintech) និងចំណេះដឹងឌីជីថល។

ជំនួបសម្ដែងការគួរសមនេះ ក៏បានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់សហគ្រាសម៉ាឡេស៊ីក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីគោលដៅរួមគ្នារវាងប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើផ្នែកនានាដែលរួមមាន យុទ្ធសាស្ត្រក្នុងការតភ្ជាប់ឌីជីថល បច្ចេកវិទ្យា និងការវិនិយោគ។

អំពី Smart

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី​ ដែលនេះធ្វើឲ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏​រឹង​មាំ​នេះ​បញ្ជាក់ពីជំហរដ៏រឹងម៊ាំរបស់ Smart ក្នុងការផ្តល់សេវាកម្រិតពិភពលោក ខណៈពេលដែលរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

ស្មាត អាស្យាតា អម​ដំណើរ​ក្រុម​អភិបាល​សម្ព័ន្ធ​ក្រុមហ៊ុន Axiata ចូល​​​ជួប​​ពិភាក្សា​ជា​មួយ​ឯក​អគ្គរាជ​ទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដោយបង្ហាញពីស្មារតីក្នុងការជ្រោមជ្រែងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

ព័ត៌មានជាតិ៨ នាទីutes មុន

ការស្ទង់មតិAVI ៖ពលរដ្ឋជាង៩៣,៦% ពេញចិត្តនឹងចំណាត់ការរាជរដ្ឋាភិបាលរឿងព្រំដែន និង៩៩,៨% គាំទ្រការប្តឹងទៅICJ

ជីវិតកម្សាន្ដ២៤ នាទីutes មុន

Elon Musk ហៅ G-Dragon ថាជា ស្តេច K-pop បន្ទាប់ពីឃើញជិះរថយន្ត Tesla

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ថៃចាប់ជនបរទេស១៣នាក់ ពីបទរត់ការឆបោក ​សំដៅលើជនជាតិអូស្ត្រាលី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ីផ្ទុះ​ព្រួសផេះ​​​កម្ពស់​១០​គីឡូម៉ែត្រទៅលើ​ផ្ទៃ​មេឃ

Sokha Hotels

ព័ត៌មានពេញនិយម