Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​ជំរុញ​ឲ្យ​គ្រប់​មន្ទីរ​បង្កើន​ការផ្សព្វផ្សាយ​វិធានការ​៣​កុំ​៣​ការពារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូ​វីដ​១៩

បានផុស

នៅ

​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នូវ​ការ​ជំរុញ​ដល់​គ្រប់​មន្ទីរ​រាជធានី ខេត្តបង្កើន​ការផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​បន្ថែមទៀត​នូវ​វិធានការ​៣​កុំ​៣​ការពារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏កាច​សាហាវ​កូ​វីដ​១៩​ដែល​កំពុង​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​នោះ​។

នេះ​ជាការ​លើកឡើង​របស់លោក ​តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បចេ្ច​ក​ទេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ ក្នុងពេល​បើក​កិច្ចប្រជុំ​ ស្តីពីការគ្រប់គ្រង ​ករណី​ក្នុង​អំ​ទ្បុ​ង​ពេល​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online) នា​ល្ងាច​ថ្ងៃទី​៣០ មិនា​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​ក្រសួង​សង្គមកិច្ច​លោក​តូច ចាន់នី​បាន​ថ្លែងថា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​ដ៍​កាច​សាហាវ​កូ​វីដ​១៩​ដែល​កំពុង​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា នោះ​យើងទាំងអស់គ្នា​ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ជាប្រចាំ​នូវ​វិធានការ​របស់​សម្តេច​តេ​ជោ​គឺ​៣​ការពារ​ទី​1.​ពាក់​មាស់ ទី​2.​លាងដៃ ទី​3.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះឡើងទៅ ឲ្យ​បាន​គ្រប់គ្នា​និង​គ្រប់​ទីកន្លែង​។​

សម្តេច​តេ​ជោ​បញ្ជាក់ថា ចំណុច ៣​ការពារ​នេះ​សំខាន់​ខ្លាំងណាស់​ធ្វើ​ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩ បាន​ដោយ​ជោគជ័យ​។​

​វិធានការ​៣​កុំ​រួមមាន ៖ ទី​1.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​ពេក ទី​2.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ទី​3.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​គៀក​ស្មា​គ្នា កុំ​អោប​គ្នា​ជាដើម ។​

ព្រម​ជាមួយគ្នានេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​សុំ​ការយោគយល់​ពី​ប្រជាជន​នៅតាម​បណ្តា​ខេត្ត បើសិនជា​អាច​ពន្យា​ពេល​ក្នុងការ​ធ្វើដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ សូម​ពន្យា​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ជៀសវាង​ការកកស្ទះ​ចរាចរណ៍​ដែល​នេះ​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​នៃ​ការចំលង​ពីគ្នា​ទៅវិញទៅមក​ផងដែរ ។ ចំពោះ​អ្នក​នៅ​ទី​ក្រុង​ភ្នំពេញ បើ​មិនចាំបាច់​ទេ​សូមមេត្តា​កំ​ចេញមកក្រៅ​ផ្ទះ សូម​រួមគ្នា​បង្ការ​ទប់ស្កាត់​កូ​វីដ​-១៩ ទាំង​អស់គ្នា​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម