ព័ត៌មានជាតិ
ពេជ្រ សោភា ផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាត្រូវអនុវត្តវិធានការ ការពារក្រោយដឹងលទ្ធផលលើកទី៣
តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បន្ទាប់ពីធ្វើចត្តាឡីស័កនិងរង់ចាំលទ្ធផលធ្វើតេស្តលើកទី៣នោះ ពេលនេះបានចេញច្បាស់ៗហើយ។
តារាចម្រៀងស្រី ពេជ្រ សោភា បានបញ្ជាក់ដោយអារម្មណ៍រំភើបនិងស្នាមញញឹមថា ជាលទ្ធផលដែលធ្វើតេស្តទាំង៣លើករបស់នាងបានដឹងអស់ហើយពោលគឺ អវិជ្ជមាន ទាំងអស់។ នាងបន្តថាលើកទី១ថ្ងៃទី០៩ ខែមីនា គឺអវិជ្ជមាន, លើកទី២ថ្ងៃទី១៣ ខែមីនា អវិជ្ជមាន និងលើកទី៣ថ្ងៃទី២៨ ខែមីនា គឺអវិជ្ជមាន។

ពេជ្រ សោភា បានបន្ថែមថា សូមអរគុណបងប្អូនដែលបានព្រួយបារម្ភ សូមថែទាំសុខភាពទាំងអស់គ្នាបើសង្ស័យថាខ្លួនផ្ទុកកូវីដ-១៩។ នាងសូមសំពះលើកដៃអង្វរបងប្អូនសូមចូលរួមធ្វើតេស្តទាំងអស់គ្នា ព្រោះការធ្វើតេស្តគឺមិនឈឺចាប់មិនអស់លុយ ហើយធ្វើឲ្យបងប្អូនបាត់ភ័យ និង សង្ស័យទៀតកុំភ្លេច ៣កុំ ៣ការពារ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


