Connect with us

ព័ត៌មានជាតិ

ស ស យ ក ខេត្តប៉ៃលិន ចុះជួយជញ្ជូនសម្ភារពលរដ្ឋដែលឆ្លងកាត់ព្រំដែនចូលកម្ពុជាវិញ

បានផុស

នៅ

ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន បានដើរតួនាទីយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ និងសង្គម ដោយបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្ត។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក. ខេត្ត ក្នុងការជួយសង្គ្រោះ និងអភិវឌ្ឍសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ពលរដ្ឋខ្មែរ ដែលធ្វើដំណើរឆ្លងដែន ក្នុងនោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត បានរៀបចំសកម្មភាពជួយជញ្ជូនសម្ភារៈផ្ទាល់ខ្លួន របស់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ។

យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមការដឹកនាំ របស់លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន តែងតែធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំ ពិសេសក្នុងអំឡុងពេលនេះ គឺយើងបានចូលរួមសកម្មភាព ជួយសម្រួលបន្ទុក ដល់ពលរដ្ឋខ្មែរ ដែលវិលត្រលប់មកស្រុកកំណើត ពាក់ព័ន្ធការជួយដឹកជញ្ជូនសម្ភារៈពលករឆ្លងកាត់ព្រំដែន ,ការផ្សព្វផ្សាយ និងអប់រំជាសាធារណៈ អំពីសារៈសំខាន់ នៃសុវត្ថិភាពពលរដ្ឋចំណាកស្រុក ការផ្សព្វផ្សាយព័ត៌មាន និងការណែនាំនានា ស្តីពីហានិភ័យ ដែលអាចកើតមាន ចំពោះពលរដ្ឋចំណាកស្រុក និងវិធីការពារខ្លួន ក៏ដូចជាសិទ្ធិរបស់ពួកគាត់។ ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន បានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំរថយន្តដឹកជញ្ជូនពលរដ្ឋ ពីច្រកព្រំដែន ត្រឡប់ទៅលំនៅឋានរៀងៗខ្លួន ដោយមិនគិតថ្លៃ ហើយនេះ បានជួយកាត់បន្ថយបន្ទុកចំណាយ និងការលំបាករបស់ពួកគាត់ផងដែរ។

សរុបមក សកម្មភាពមនុស្សធម៌ និងសង្គមរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តប៉ៃលិន ក្រោមការដឹកនាំ របស់លោកស្រី បាន ស្រីមុំ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម